ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា៖ ច្បាប់សហជីពមានការរឹតបណ្តឹង និងប្រឈមក្នុងរយៈពេល៦ខែនេះ

ភ្នំពេញៈ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារហ៊ីម៉ាវារី មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) និងមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) បានរៀបចំសន្និសីទលើការពិនិត្យមើលច្បាប់សហជីព នៃរយៈពេល៦ខែក្រោយអនុម័ត កាលអំឡុងខែមេសា។

សូមបព្ជាក់ថា មុនដល់ការអនុម័ត សហជីពជាច្រើនធ្វើការតវ៉ានិងឈានដល់ការប៉ះទង្គិចគ្នារវាងសន្តិសុខខណ្ឌដូនពេញ និងមន្រ្តីរបស់សហភាព ចលនាកម្មករកម្ពុជា នាខែមេសា មុនពិធីបុណ្យចូលឆ្នាំខ្មែរ។

លោក ប៉ាវ ស៊ីណា ជាប្រធាន សហភាពចលនាកម្មករកម្ពុជា បានថ្លែងថា យើងឃើញថាច្បាប់សហជីពថ្មីនេះនៅតែមានការប្រឈម ទាំងសហជីពដ៏ទៃមិនមានការសប្បាយចិត្តទេ។ យើងសង្កេតឃើញថាមកទល់ពេលនេះការចុះបញ្ជីការសហជីពមូលដ្ឋានបានជោគជ័យនោះទេព្រោះច្បាប់តម្រូវឲ្យកម្មករនោះភ្ជាប់នៅឯកសារ ប័ណ្ណការងារ និងប័ណ្ណរបស់របបសន្តិសុខសង្គម ប៉ុន្តែនិយោជក ពុំមានចេតនាផ្តល់នោះទេឬពេលខ្លះថាបាត់។

លោកបានបន្ថែមថា សូម្បីតែបច្ចុប្បន្ន សហជីព ពុំមានសិទ្ធទទួលបណ្តឹងពីកម្មករដែលមិនមែនជាសមាជិក ធ្វើជាតំណាងទៅចចារ ឬដោះស្រាយបានឡើយ លោកចង់សួរថា ចុះពេលក្រសួងសួរអំពីមូលហេតុឬច្បាប់ ថាតើពួកគាត់ដែលមិនចេះអក្សរអាចទៅបកស្រាយឬចចារបានទេ៕

 លោក ប៉ាវ ស៊ីណា លោក ប៉ាវ ស៊ីណា លោក ប៉ាវ ស៊ីណា លោក ប៉ាវ ស៊ីណា លោក ប៉ាវ ស៊ីណា

មតិយោបល់