ភ្នំពេញ : កំណាត់ផ្លូវវេងស្រេងដែលសាលារាជធានីភ្នំពេញ បានស្ថាបនារួចរាល់ហើយ ដែលក្រាលការ៉ូឡា ត្រឹមត្រូវនោះ ឥឡូវត្រូវថៅកែ សត្តឃាត (កន្លែងកាប់ជ្រូក) បានរើកកាយការ៉ូឡានោះចេញ ដើម្បីយងាយស្រួល ដល់ការដឹកជញ្ជូនសត្វជ្រូកចូលកុងស៊ីរបស់គេ ដែលសកម្មភាពនេះ គឺបង្ហាញថាគិតតែប្រយោជន៍ផ្តាល់ខ្លួន ធ្វើឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះមានការរិះគន់ ថាហេតុអ្វីបានថៅកែរូបនេះធ្វើគិតតែប្រយោជន៍ផ្ទាល់ខ្លួន ដោយពុំគិតពីផល់ប៉ះពាល់ដល់ប្រយោជន៍សាធារណៈផង។
ទីតាំងនេះស្ថិតនៅតាមបណ្តាយផ្លូវវេងស្រេង មុខកុងស៊ីកាប់ជ្រូក ភូមិតំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រជាពលរដ្ឋ បានលើកឡើងទៀតថា ការដែលម្ចាស់ទីតាំងកុងស៊ីកាប់ជ្រូកខាងលើ ហ៊ានកាត់ទ្រូងផ្លូវ ដើម្បីងាយស្រួល ក្នុងការដឹកជញ្ជូនសត្វជ្រូកចូលកន្លែងរបស់ខ្លួនបែបនេះ គេពុំឃើញមានអាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាកខណ្ឌណាចុះមកពិនិត្យទេ។
ពួកគាត់បន្តទៀតថាការដែលម្ចាស់ទីតាំងខាងលើនេះរុះរើការ៉ូឡា បើកផ្លូវនេះ គឺធ្វើឲ្យមានកាកកស្ទះចរាចណ៍ស្ទើរ រាល់ថ្ងៃ។
ប្រជាពលរដ្ឋម្នាក់ដែធ្វើដំណើរតាមផ្លូវនេះបានឲ្យដឹងថា ផ្លូវដែលសាលារាជធានីភ្នំពេញ ធ្វើរួចហើយ ម្តេចក៏រុះរើ ការ៉ូឡា ចេញបើកផ្លូវនេះទៅវិញ? ហើយម្យ៉ាងវិញទៀតបើសិនជាអាជ្ញាធរបណ្តោយឲ្យម្ចាស់ទីតាំងនេះ បើកទ្រូងផ្លូវបែបនេះពិតជា កកស្ទះចរាចរណ៍ កាន់តែខ្លាំងជាងរាល់ថ្ងៃទៅទៀតព្រោះបើគិតចំងាយពីកន្លែង ដាក់ភ្លើងស្តុប មកកន្លែងកុងស៊ី កាប់ជ្រូកនេះ
ប្រវែងជា៥០ទៅ៦០ម៉ែត្រប៉ុណ្ណោះ ដូច្នេះ អាជ្ញាធរខណ្ឌ គួតែចុះពិនិត្យផង។
ពួកគាត់បានរិះគន់ថាសង្ស័យតែអាជ្ញាធរសង្កាត់ ខណ្ឌបានលាភសក្ការ ហើយមើលទៅ ទើបមិនចុះមកមើលនិងពិនិត្យ។
ពាក់ព័ន្ធនិងការរិះគន់ខាងលើនេះ ភ្នាក់ងារ Post News ពុំអាចសុំការបំភ្លឺពីលោកអភិបាល ខណ្ឌមានជ័យ ពេជ្រកែវ មន្នី បានទេដោយទូរស័ព្ទចូលហើយមិនលើក។
ដោយឡែកលោក សាំ ពិសិដ្ឋ ប្រធានមន្ទីសារធារណៈការនិងដឹកជញ្ជួនរាជធានីភ្នំពេញ បានឆ្លើយយករួចខ្លួនថា ទីតាំងខាងនេះ បានសុំច្បាប់ ពីសាលារាជធានីភ្នំពេញរួចហើយ ហើយលោកឲ្យទៅសួរអ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញទៅ៕
មតិយោបល់