ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បុរសជនបរទេសម្នាក់ ស្លាប់នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដោយសារខ្វះគ្រាប់ឈាម

ព្រះសីហនុ:មានជនបរទេសម្នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ នៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។

ប្រភពពីសមត្ថកិច្ចបានប្រាប់ Post News ថា សពជនបរទេសមានឈ្មោះ NEIDHARDT RAINER ULRICH ភេទប្រុស កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៦៤ (សញ្ជាតិអាលឺម៉ង់) កាន់លិខិតឆ្លងដែនលេខ C2CKCHKZT សុពលភាព ថ្ងៃទី២៧.០៧.២០១៨។ បានចូលសំរាកព្យាបាល មន្ទីរពេទ្យបង្អែកខេត្ត ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៨យប់ ហើយបានស្លាប់នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១០និង៥០នាទី។

តាមការវិនិច្ឆ័យរបស់សម្ថកិច្ច និងគ្រូពេទ្យឲ្យដឹងថា ការស្លាប់របស់ជនបរទេសនេះស្លាប់ដោយ (ខ្វះគ្រាប់ឈាមក្រហមធ្ងន់ធ្ងរ) បច្ចុប្បន្នសាកសពត្រូវបានរក្សាទុកនៅសាលរក្សាសាកសពមន្ទីពេទ្យបង្អែកខេត្ត រង់ចាំការសំរេចចាត់ចែងពីក្រុមគ្រួសារ និងស្ថានទូត៕

photo_2016-05-01_11-59-24 photo_2016-05-01_11-59-26 photo_2016-05-01_11-59-21photo_2016-05-01_12-04-16

មតិយោបល់