អាមេរិកៈ ក្រុមហ៊ុនផលិតថាមពលប្រេង និងឧស្ម័ន National Oilwell Varco របស់អាមេរិក បានឱ្យដឹងថា សាជីវកម្មថាមពលពហុជាតិរបស់ខ្លួន បានកាត់បន្ថយការងារ នូវចំនួនបុគ្គលិកជិត ៦ពាន់នាក់ នៅក្នុងត្រីមាសដំបូង នៃដើមឆ្នាំនេះ ដើម្បីដោះស្រាយជាមួយនឹងតម្លៃប្រេងទាប (ធ្លាក់ចុះខ្លាំង)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ក្រុមហ៊ុនផលិតឧបករណ៍ខួងយកប្រេងនេះ មានមូលដ្ឋាននៅ រដ្ឋហ៊ូស្តុន គ្រោងនឹងបិទទ្វារ សរុបមានចំនួន ២០០សម្ភារៈបរិក្ខារ។ ក្រុមហ៊ុន ដែលធ្វើប្រតិបត្តិការ នៅមានជាង ១២០០ទីតាំងទៀត នៅទូទាំងពិភពលោក បានរាយការណ៍ពីការថា ខាតបង់ទឹកប្រាក់ចំនួន ២១លានដុល្លារអាមេរិក នៅក្នុងត្រីមាសទីមួយ ដោយសារប្រាក់ចំណូលធ្លាក់ចុះ ចំនួន ៥៥ភាគរយ ពីមួយឆ្នាំទៅមួយ។
នៅក្នុង រដ្ឋតិចសាស់អាមេរិក ដែលបានផលិតប្រេងឆៅរបស់ប្រទេសនេះ ប្រាក់ចំណូលធ្លាក់ចុះ មានចំនួន ៣១ភាគរយ ក្នុងនោះកម្មករបាត់បង់ការងារធ្វើ នៅក្នុងឧស្សាហកម្មថាមពល មានចំនួន ៧ម៉ឺន ២ពាន់នាក់ នៅក្នុងឆ្នាំ២០១៥ កន្លងទៅ។ នេះបើយោងតាមការប៉ាន់ស្មាន ដោយ រដ្ឋតិចសាស់ នោះ សម្ព័ន្ធអ្នកផលិតថាមពល មានកម្មករ ៤ម៉ឺននាក់ ផ្សេងទៀត អាចនឹងបាត់បង់ការងារធ្វើ នៅក្នុងឆ្នាំនេះ ផងដែរ។ នៅក្នុង សហរដ្ឋអាមេរិក មានក្រុមហ៊ុនផលិតប្រេង និងឧស្ម័ន ជាង ៦០កន្លែង បានទទួលរងការក្ស័យធន បន្ទាប់ពីការធ្លាក់ចុះប្រេង យ៉ាងគំហុក។
ការកាត់បន្ថយការងារ ចំពោះវិស័យប្រេង នៅសហរដ្ឋអាមេរិក បានកើនដល់ប្រមាណ ១១៨.០០០នាក់ រហូតមកដល់ពេល និងឧស្សាហកម្មប្រេងរបស់ប្រទេសនេះ បាននាំចេញប្រេងចំនួន ២៣.២០០ ប៉ារែល (ចំនួនធុង) ក្នុងរយៈពេលបីខែដំបូង នៃដើមឆ្នាំនេះ ដោយសារក្រុមហ៊ុនទាំងអស់នោះ បានចាប់ផ្តើមការកាត់បន្ថយ ថវិកាចំណាយរបស់ពួកគេ កាន់តែប្រសើរជាងនេះ នៅក្នុងពាក់កណ្តាលទសវត្សរ៍ ឆ្នាំ១៩៨០ ពោល គឺការនាំបូមប្រេងនាំចេញលក់ ដ៏ច្រើនលើសលប់ បើធៀបឥឡូវ ខុសគ្នាដាច់ស្រឡះ៕
មតិយោបល់