ព័ត៌មានជាតិ

រថយន្ត LEXUS ក្រឡាប់ធ្លាក់ផ្លូវ របួសជនជាតិចិន៤នាក់ នៅស្រុកកំពង់សិលា

ព្រះសីហនុ : រថយន្ត LEXUS មួយគ្រឿងបានក្រឡាប់ ធ្លាក់ផ្លូវ បណ្តាលឲ្យជនជាតិចិនចំនួន៤នាក់ រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង២រសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រ 111-112 ស្ថិតនៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តដែលក្រឡាប់ ម៉ាក LEXUS ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2L-5402 (អ្នកបើកបររត់គេចខ្លួនក្រោយពេលកើតហេតុ) ក្នុងរថយន្ត មានអ្នករួមដំណើរចំនួន ៤នាក់ ជាជនជាតិចិន ដោយធ្វើដំណើរ ទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុក៏បានក្រឡាប់ធ្លាក់ផ្លូវតែម្ដង។

គ្រោះថ្នាក់នេះបណ្ដាលឲ្យមានអ្នករងរបួសមនុស្សចំនួន ៤នាក់ អ្នករួមដំណើរលើរថយន្ត ធ្ងន់ ម្នាក់ ស្រាល ៣នាក់។ រថយន្តខាងលើ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា៕

0000009 0000009L 0000009L1 0000009L2

មតិយោបល់