លោកនាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loong នឹងធ្វើទស្សនកិច្ចនៅ ទីក្រុង Semarang ប្រទេសឥណ្ឌូនេស៊ីដើម្បីជួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌូនេស៊ីលោក Joko Widodo នៅថ្ងៃទី ១៣ និង ១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ក្នុងការចុះកិច្ចព្រងព្រាងមួយចំនួន។នេះបើយោងតាមសារព័ត៌មានChannel News Asia ចេញផ្សាយថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៦។
យោងតាមការិយាល័យកណ្តាលរបស់សិង្ហបុរីបានឲ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំនេះ លោក Lee និងលោក Widodo នឹងពិនិត្យឡើងវិញការរីកចម្រើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសសិង្ហបុរីនិងប្រទេសឥណ្ឌូនេស៊ី ក្នុងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍក្នុងតំបន់និងអន្ដរជាតិ ហើយមេដឹកនាំទាំងពីរនឹងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរីនិងក្រសួងទេសចរណ៍នៃប្រទេសឥណ្ឌូនេស៊ី៕
មតិយោបល់