ព័ត៌មានអន្តរជាតិ

អូស្ត្រាលី ចាប់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួយក្រុមរដ្ឋអ៊ីស្លាម អភិវឌ្ឍបច្ចេកវិទ្យាមីស៊ីល

អូស្ត្រាលី: នៅថ្ងៃអង្គារនេះ ប៉ូលិសប្រឆាំងភេរវកម្មក្នុងប្រទេស បានចាប់ខ្លួនបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ដោយចោទប្រកាន់ពីបទព្យាយាមជួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីល ដែលនេះ ក៏ជាការចាប់ខ្លួនលើកដំបូងបង្អស់ សម្រាប់ករណីមួយនេះ ក្នុងប្រទេសផងដែរ។ នេះយោងតាមរយ:សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៧។

ប៉ូលិសរាប់សិបនាក់ បានវាយឆ្មក់ចាប់ជនសង្ស័យរូបនេះ នៅតំបន់ Young ចម្ងាយប្រហែល ២៧០ គីឡូម៉ែត្រ ភាគនិរតី
នៃទីក្រុងស៊ីដនី។

លោក Ian​ McCartney ជំនួយការស្នងការប្រឆាំងភេរវកម្មរបស់ប៉ូលិសសហព័ន្ធអូស្រ្តាលី បាននិយាយថា
ជនសង្ស័យដែលត្រូវបានប៉ូលិសចាប់នោះ មានវ័យ៤២ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការចូលរួមជួយអភិវឌ្ឍ សមត្ថភាពបច្ចេកវិទ្យាមីស៊ីល ដល់ក្រុមរដ្ឋអ៊ីស្លាម៕

មតិយោបល់