ព័ត៌មានអន្តរជាតិ

លោកស្រីយីងឡាក់ នឹងជួយទិញអង្ករពីពលរដ្ឋតម្លៃ ២០ បាត ក្នុងមួយគីទ្បូក្រាម

ថៃ: អតីតនាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាក់ បាននិយាយថា លោកស្រីនឹងទិញអង្ករពីកសិករ នៅខេត្តភាគឦសាន ក្នុងតម្លៃ ២០បាត សម្រាប់អង្ករ ១គីឡូក្រាម ដែលជាតម្លៃមួយអាចជួយផ្តល់ប្រាក់ចំណេញដល់កសិករ។ នេះបើយោងតាមរយ: សារព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការទិញអង្កររបស់លោកស្រី ក្នុងតម្លៃ២០បាតនេះ នឹងត្រូវលក់ចេញទៅវិញក្នុងតម្លៃដូចគ្នា ដើម្បីរក្សាស្ថិរភាពតម្លៃអង្ករ ក្នុងប្រទេស។
លោកស្រី យីងឡាក់ បានទិញស្រូវពីកសិករដោយផ្ទាល់ ជាមួយនឹងការផ្តល់តម្លៃសមរម្យ គ្មានការទម្លាក់ថ្លៃពីឈ្មួញកណ្តាលនោះទេ គឺដើម្បីជួយកសិកររទប់លើការចំណាយរបស់ពួកគេ ស្របពេលដែលអង្គភាពយោធា ក្នុងតំបន់ទាំងអស់ បានទិញអង្ករ និងស្រូវពីកសិករចំនួន ១៨.៩៩១តោនផងដែរ ហើយក្នុងនោះពួកទាហាន ត្រូវបានដាក់ពង្រាយនៅតាមបណ្តាខេត្តទាំង៤៤ ដើម្បីជួយកសិករប្រមូលផលស្រូវ និងទិន្នន័យស្ទង់មតិលើការទិញលក់អង្ករ នៅរោងម៉ាស៊ីនកិនស្រូវឯកជន ជាង ១.០៦៨ កន្លែង៕

photo_2016-11-16_22-02-32

មតិយោបល់