ព័ត៌មានជាតិ

គោរពច្បាប់ចរាចរណ៍ បុរសម្នាក់ស្រវឹងខ្លាំង ឈប់រថយន្តកណ្តាលផ្លូវដេកសិន ដើម្បីកុំឲ្យមានគ្រោះថ្នាក់

ភ្នំពេញ: ដើម្បីគោរពច្បាប់ចរាចរណ៍ស្រវឹងកុំបើកបរ និងដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយយថាហេតុណាមួយនោះ បុរសម្នាក់ដែលស្រវឹងស្រាធ្លាក់ភ្នែកខ្លាំង បើករថយន្តទៅមុខលែងរួច ក៏ឈប់រថយន្តដេកនៅកណ្តាលផ្លូវតែម្តង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅផ្លូវលេខ ១៨២ កែងនិងផ្លូវលេខ ២៧១ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសខាងលើនោះ គឺបើករថយន្តម៉ាក នីសាន់ពណ៌ស មួយបាំងកន្លះ ពាក់ស្លាកលេខភ្នំពេញ 2AE 9565 ហើយក្រោយបង្កការភ្ញាក់ផ្អើលឈប់រថយន្តកណ្តាលផ្លូវហើយ ខាងសមត្ថកិច្ចខណ្ឌទួលគោក បានដាស់បុរសខាងលើឲ្យភ្ញាក់សិន និងបានបើករថយន្តនោះមកចិញ្ចើមផ្លូវ និងបានទាក់ទងក្រុមគ្រួសារមកទទួលផងដែរ ក្រោយសង្កេតឃើញបុរសខាងលើនៅមានសភាពស្តិរនៅឡើយ៕

photo_2016-11-16_22-22-18

photo_2016-11-16_22-22-21

មតិយោបល់