ហាណូយៈ ប្រទេសវៀណាម ត្រូវការថវិកាប្រមាណ ២៥ពាន់ពាន់លានដុង ឬស្មើនឹង ១,១ពាន់លានដុល្លារអាម៉េរិក ដើម្បីដោះស្រាយការខូចខាតដោយសារព្យុះ El Nino សម្រាប់ឆ្នាំ២០១៦-២០២០។ នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជន MARD របស់វៀតណាម នៅថ្ងៃសុក្រនេះ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា គ្រាន់តែឆ្នាំ២០១៦ វៀតណាមគឺនឹងចំណាយប្រមាណ ៣,៧ពាន់ពាន់លានដុង ស្មើនឹង ១៦៦លានដុល្លារអាម៉េរិក ដើម្បីជួយប្រជាជនក្នុងការស្តារឡើងវិញនូវផ្នែកផលិតកម្មកសិកម្ម, ជួសជុលស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត និងធ្វើឲ្យប្រសើរឡើងគម្រោងបន្ទាន់ដើម្បីការពារគ្រោះរឹងស្ងួត និងការការពារការជ្រៀតចូលរបស់ទឹកសមុទ្រ៕
មតិយោបល់