ព័ត៌មានសិល្បៈ និងកម្សាន្ត

ទិត្យ វិច្ឆិកា ប្រកាសជូនប្រាក់ខែ មួយចំនួន ទៅជួយព្យាបាលជំងឺលោកយាយ ខាន់ តៅ

ភ្នំពេញ: តារាចម្រៀងរ៉ុក លោក ទិត្យ វិច្ឆិកា បានបង្ហោះសារ ជាសាធារណៈ លើគណនីហ្វេសប៊ុក (Vicheka Tit) របស់លោកថា៖ ” ប៉ុន្មានថ្ងៃទៀត ពេលដែលខ្ញុំបើកប្រាក់ខែ ខ្ញុំនឹងរំលែកប្រាក់ខែខ្ញុំខ្លះ ដើម្បីអញ្ជើញលោកគ្រូពេទ្យម្នាក់ ទៅព្យាបាលលោកយាយម្នាក់ ដែលរស់នៅ ភូមិត្រពាំងយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នឹងរៀបចំស្បៀងអាហារ សម្រាប់ជូនគាត់ ទៅតាមលទ្ធភាព ដែលខ្ញុំមាន។ សាងបុណ្យជាតិនេះ សម្រាប់ជាស្ពាន ទៅជាតិក្រោយ កុំឱ្យជីវិតកើតមកអភ័ព្វ ដូចជាតិនេះទៀត ! ! ! “។

គួរបញ្ជាក់ថា នៅក្រោយពេល Post News បានផ្សព្វផ្សាយ អំពីស្ថានភាពជីវិត ដ៏សែនលំបាករបស់លោកយាយ ខាន់ តៅ រស់នៅភូមិឃុំ ខាងដើម សង្កេតឃើញថា មានសប្បុរសជនភ្លូកទឹកភ្លូកដី នាំគ្នាប្រញាប់ប្រញាល់ រិះរកវិធីផ្តល់ជំនួយ តាមគ្រប់រូបភាព ដោយផ្ទាល់ និងប្រយោល ជូនចំពោះលោកយាយ។ គួរបញ្ជាក់ថា បណ្តាសប្បុរសជន ទាំងឡាយ អាចចូលរួមសង្គ្រោះ លោកយាយ បានគ្រប់រូបភាព ជាមួយ មូលនិធីសប្បុរស Post News Media តាមរយៈលេខទូរស័ព្ទ ៖ 010 618 002 ជាទីមេត្រី៕

PPP-Tith-vicheka-titvicheaka-e1447128554806T-11-07-15-jjj-full4c7ba9dfef1e6ef39b9a674699428bbdd6af0089Poor_Post_News_01_05_16_04

មតិយោបល់