ស្វាយរៀងៈ ក្រោយពីចូលជ្រកក្នុងផលិតកម្ម BKS អតីតបេក្ខជន The Voice Cambodia បានធ្លាយព័ត៌មានថា ក្តាប់បានតំណែងជាអ្នក បញ្ចេញសំឡេងតាមរលកធាតុអាកាស លើទឹកដីខេត្តកំពង់ចាម។
បើទោះបីជា ប្រុក ចាន់ថន ពិការភ្នែកមែនពិត ប៉ុន្តែសមត្ថភាពមាន បានធ្វើឲ្យ អតីតបេក្ខជន The Voice Cambodia ឈានជើងចូលក្នុងស្ថានីយ៍វិទ្យុសំឡេងជនពិការភ្នែក ៩៥.៣០ អេហ្វអឹម ធ្វើជាពិធីករនៅលើទឹកដីកំពង់ចាម។
លោកប្រុក ចាន់ថន បានប្រាប់ Post News ឲ្យដឹងថា ការចូលធ្វើជាពិធីករនេះ ស្របពេលដែលខ្លួន បានចូលទៅច្រៀងនៅផលិតកម្ម BKS ។
ចាន់ថន ថា«ខ្ញុំបានចូលទៅធ្វើជាពិធីករវិទ្យុ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤ ក្រោយខ្ញុំបានចូលច្រៀងនៅផលិតកម្ម BKS បានប្រហែល ២ខែ»។
តារាចម្រៀងពិការភ្នែករូបនេះ បានបន្តថា«នៅស្ថានីយ៍វិទ្យុខាងលើ ខ្ញុំធ្វើជាពិធីករទូទៅ តែពិធីករពិសេសគឺក្នុងកម្មវិធី ខារ៉ាអូខេ តាមរលកធាតុអាកាស»។
ប្រុក ចាន់ថន បានអះអាងថា វាសនាលោកឈានដល់ដំណាក់កាលនេះ គឺដោយសារតែផលិតកម្ម BKS បានផ្គត់ផ្គង់ លើកស្ទួយ ទើបមានថ្ងៃនេះ និងក៏អរគុណ ដល់ទស្សនិកជន ដែលបានគាំទ្រ កន្លងមក៕
សូមទស្សនា បទ ពិការកាយឥត ពិការចិត្ត ៖
មតិយោបល់