ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ៅ ស៊ីណាត ស្រែកថាអយុត្តិធម៌

នៅលើហ្វេសប៊ុក ក្នុងប៉ុន្មានថ្ងៃនេះ គេថាកត់សម្គាល់ថាតារាចម្រៀងនាង ម៉ៅ ស៊ីណាត បង្ហោះសារកើតទុក្ខផ្ទួនៗ បន្ទាប់ពីអតីតស្វាមីរបស់នាងគឺមេធាវី លោក កា សាវុធ ទទួលមរណភាព។ ក្នុងចំណោមការបង្ហោះទាំងនោះ មានសារមួយដែលគេចាប់អារម្មណ៍ជាងគេ ដោយនាងសរសេរថា«សំរាប់ខ្ញុំ ជីវិតមួយនេះវាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំណាស់ អយុត្តិធម៌ពេកហើយ!» ខណ:ដែលការលើកឡើងនេះ ត្រូវគេដឹងថាមានជាប់ពាក់ព័ន្ធនឹង រឿងអតីតស្វាមីរបស់នាង ។

ម៉ៅ ស៊ីណាត បានបដិសេធទាំងស្រុង ក្នុងការផ្ដល់សម្ភាសន៍ជុំវិញរឿងរ៉ាវដែលនាងលើកឡើង ដោយនាងបញ្ជាក់ថាមិនចង់រំលឹក និងមិនចង់ឲ្យមានមនុស្សមើលងាយច្រើនជាងអ្វីដែលនាងបានទទួលនាពេលកន្លងមក។ នាងថាខ្លួនឆ្អែតចិត្តហើយក្នុងរយ:ពេល១៦ឆ្នាំ នៃការរួមរស់ជាមួយលោកកា សាវុធ ហើយក៏មានរឿងអយុត្តិធម៌ច្រើនដែរ ទើបនាងមិនចង់និយាយអ្វីបន្ថែម ពីការបង្ហោះឲ្យធូរទ្រូងនៅលើហ្វេសប៊ុក។ នាងទទូចសុំកុំឲ្យមានការចុះផ្សាយពី នាងពាក់ព័ន្ធនឹងលោកកា សាវុធ និងថាកុំឲ្យព្យាយាមជជីកសួរនាងពីរឿងអយុត្តិធម៌ ដើម្បីកុំឲ្យនាងព្រលយមាត់ ហើយកើតជារឿងវែងឆ្ងាយដែលនាងមិនចង់ឮ។ យ៉ាងណាមិញ យោងតាមប្រភពព័ត៌មានជិតស្និទ្ធ បានអះអាងថា ក្នុងពេលរួមរស់ជាមួយស្វាមី អ្នកនាងម៉ៅ ស៊ីណាត ត្រូវបានកូនប្រុសកូនស្រីរបស់លោកកា សាវុធ ធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង ដោយក្រៅពីជេរប្រមាថឡើងកប់ៗមាត់ ក៏ព្រួតគ្នាប្រើអំពើហិង្សារហូតបង្ខំឲ្យនាងចុះចេញពីផ្ទះវីឡាស្កឹមស្កៃដែលអ្នកនាង និងលោកកា សាវុធ បានសាងសង់រួមគ្នា ដោយលោកកា សាវុធ មិនជួយដោះស្រាយនោះផង។ អ្នកនាងសម្រេចចិត្តចុះចេញសុំយកតែសេរីភាព ដោយសូម្បីតែកូនប្រុសសំណព្វចិត្ត ដែលជាដំណក់ឈាមរបស់អ្នកនាងក៏ត្រូវគេបិទសិទ្ធិមិនឲ្យរាប់រកអ្នកនាង ជាម្ដាយក្រោយពេលបែកគ្នានោះដែរ។ នៅថ្ងៃដែលលោកកា សាវុធ ទទួលមរណភាពកាលពីថ្ងៃទី២៥ វិច្ឆិកា មានការទម្លាយថា អ្នកនាងចង់ទៅ គោរពសពតែខ្លាចកូនចៅខាងអតីតស្វាមី ធ្វើទុក្ខបុកម្នេញ ទើបអ្នកនាងបានត្រឹមតែបង្ហោះសារ នៅលើហ្វេសប៊ុក បើទោះជាលោកកា សាវុធ បានធ្វើឲ្យអ្នកនាងឆ្អែតចិត្តនូវរឿង អយុត្តិធម៌ច្រើនយ៉ាង។

ប្រភពដដែលបន្តថាភាពអយុត្តិធម៌ដែលនាងប្រកាសឡើង នៅលើហ្វេសប៊ុកក្នុងប៉ុន្មានថ្ងៃនេះ អាចជាប់ពាក់ព័ន្ធនឹង រឿងបែងចែកទ្រព្យសម្បត្តិ ដល់កូនប្រុសរបស់នាង ដោយសារតែក្នុងពេលបែកបាក់លោកកា សាវុធ ភ្លាមៗគឺនាងធ្លាប់បានបង្ហើបថា ខ្លួនចុះចេញតែខ្លួន តែរំពឹងថាកូនប្រុសវ័យជាង១០ឆ្នាំ របស់អ្នកនាងនឹងទទួលបានយុត្តិធម៌មួយ ដោយសារតែចំណែកទ្រព្យរបស់លោកកា សាវុធ មុនពេលស្លាប់ក៏មានចំណែកតស៊ូរបស់នាង ក្នុងរយ:ពេល១៦ឆ្នាំ។ យ៉ាងណាមិញ គេមិនទាន់ដឹងថាអ្វីដែលបានទម្លាយចេញ មានការពិតត្រឹមណានៅឡើយទេ ក្នុងពេលអ្នកនាងម៉ៅ ស៊ីណាត មិនព្រមចេញមុខបកស្រាយដោយផ្ទាល់មាត់បែបនេះ៕

%e1%9e%98%e1%9f%89%e1%9f%85-%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%8e%e1%9e%b6%e1%9e%8f-1

%e1%9e%98%e1%9f%89%e1%9f%85-%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%8e%e1%9e%b6%e1%9e%8f-2

%e1%9e%98%e1%9f%89%e1%9f%85-%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%8e%e1%9e%b6%e1%9e%8f-3

%e1%9e%98%e1%9f%89%e1%9f%85-%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%8e%e1%9e%b6%e1%9e%8f-4

%e1%9e%98%e1%9f%89%e1%9f%85-%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%8e%e1%9e%b6%e1%9e%8f-5

%e1%9e%98%e1%9f%89%e1%9f%85-%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%8e%e1%9e%b6%e1%9e%8f-6

%e1%9e%98%e1%9f%89%e1%9f%85-%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%8e%e1%9e%b6%e1%9e%8f-7

%e1%9e%98%e1%9f%89%e1%9f%85-%e1%9e%9f%e1%9f%8a%e1%9e%b8%e1%9e%8e%e1%9e%b6%e1%9e%8f-8

មតិយោបល់