សម្រាប់ខ្សែភាពយន្ត «ថាងចេងទៅចម្លងធម៌» វគ្គថ្មី Journey to the West: Demon Chapter នឹងត្រូវចាប់ផ្តើមថតជាថ្មី នៅឆ្នាំ២០១៧ ខាងមុខនេះ ដែលក្រុមហ៊ុន Sony ជាអ្នកទិញសិទ្ធ ដោយរួមសហការ ជាមួយនឹងតារាភាពយន្តបែបកំប្លែងចិន លោក ទិនហ្វី ។
យោងតាមគេហទំព័រ variety ដែលចុះផ្សាយនៅពេលថ្មីៗនេះ បានឲ្យដឹងថា ភាពយន្ត “Journey to the West: Demon Chapter.” នឹងត្រូវសហការផលិតជាមួយទិនហ្វី និងផលិតករ ជាកំពូលអ្នកស្រមើស្រម៉ៃ លោក Tsui Hark ។
ភាពយន្តខាងលើ វគ្គ១ ដែលផលិតដោយទិនហ្វី ចេញនៅឆ្នាំ២០១៣ បានរកថវិកា សរុបចំនួន ២១៥ លានដុល្លារអាម៉េរិក។
ក្រុមហ៊ុន Sony Pictures នឹងត្រូវបណ្តាក់ទុន ចំនួន ៦០ លានដុល្លារអាម៉េរិក ហើយគ្រោងនឹងចេញនៅថ្ងទី២៨ ខែមករា ឆ្នាំ២០១៧ ៕
មតិយោបល់