ថ្មីៗនេះដែរ តារាចម្រៀង ឱក សុគន្ធកញ្ញា បានចេញមុខបញ្ជាក់ការពិតជុំវិញរឿងរ៉ាវដ៏ហួសចិត្ត ដែលនាងមិនគួរទទួលបាន ពាក់ព័ន្ធនឹងកម្មវិធីចម្រើនជន្មាយុ អ្នកស្រី ស៊ួរ វ៉ាន់នី អតីតនាយិកាផលិតកម្ម រស្មីស្ទឹងសង្កែ ។
ឱក សុគន្ធកញ្ញា បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះមានសារព័ត៌មានបានចុះផ្សាយដែលបានប្រើរូបនិងឈ្មោះរបស់នាងខ្ញុំ ទៅហ្នឹងរឿងរ៉ាវ របស់លោកស្រី ស៊ួរ វ៉ាន់នី ដែលជាអតីតអគ្គនាយិការបស់ផលិតកម្ម រស្មីស្ទឹងសង្កែ ទាក់ទងនឹងរឿងរាវនេះនាងខ្ញុំសូមជម្រាបប្រាប់ថា... កាលពីពេលនោះគាត់( លោកស្រី ស៊ួរ វ៉ាន់នី )ពិតជាបាន call មកអញ្ជើញនាងខ្ញុំឲ្យទៅចូលរួមពិធីខួបកំណើតរបស់គាត់នៅទីរួមខេត្តបាត់ដំបង ។
នាងខ្ញុំពិតជាមានកិត្តិយសនឹងសប្បាយចិត្ត ប៉ុន្តែនាងខ្ញុំក៏បានធ្វើការសុំទោសគាត់ហើយបានជម្រាបថាថ្ងៃខួបកំណើតរបស់គាត់ត្រូវហ្នឹងថ្ងៃអាទិត្យទី២០ ខែ១១ ឆ្នាំ២០១៦ គឺជាថ្ងៃដែលនាងខ្ញុំជាប់កម្មវិធី Cambodian idol វគ្គ live show សប្តាហ៍ទី៤ គឺជាកម្មវិធីដែលមិនអាចអាក់ខានបាន ហើយកម្មវិធីក៏មិនអាចលើកពេលវេលាបានដោយសារតែនាងខ្ញុំនោះទេ ដែលបងប្អូនធ្លាប់បានដឹងនិងទស្សនាកន្លងមកហើយ។ នេះជាការអះអាងបន្តរបស់ ឱក សុគន្ធកញ្ញា ។
តារាស្រីល្បីឈ្មោះហង្សមាស ខាងលើ បានបន្ថែមទៀតថា នេះគឺជាកាទទួលខុសត្រូវនិងជាការងារដែលមិនអាចលើកថ្ងៃឬបោះបង់តួនាទីបានឡើយ..។ ពេលនេះនាងខ្ញុំពិតជាសោកស្តាយនិងហួសចិត្តណាស់ដែលមានរឿងបែបនេះកើតឡើង មានរឿងខ្លះមិនគួរកើតបែរជាមនុស្សប្រឹងបង្កើតឡើង៕
មតិយោបល់