ព័ត៌មានសិល្បៈ និងកម្សាន្ត

សាន ផានិត សម្ពោធភោជនីយដ្ឋានយប់មិញ ទុនជាង ១សែនដុល្លារ

ភ្នំពេញៈ វាហាក់ដូចជាភ្ញាក់ផ្អើល សម្រាប់តារាចម្រៀង សាន ផានិត ស្ងាត់ៗ បានសម្ពោធហាង​ថ្មីមួយ ដោយចាយទុនជាង ១សែន ដុល្លារ​អាម៉េរិក កាលពីរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅផ្លូវកៅដាយ​ រាជធានីភ្នំពេញ។​

ភោជនីយដ្ឋាន កៅដាយ​ ០០១ នេះ បានសម្ពោធ​ឡើង ក្រោមវត្តមានយ៉ាងអឺងកងដោយមានការចូលរួមពី អ្នកសិល្បៈល្បីៗមាន លោក សុះ ម៉ាច ប្រធានសមាគម សិល្បករកម្ពុជា លោក ថៃ នរសត្យា រដ្ឋលេខាធិការ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក សាន​ រ័ត្ន​បញ្ញាស័ក្ត លោក ឯក ស៊ីដេ លោក អ៊ឹម ជីវ៉ា មីស្ទ័រឃ្វីន លោក ហេង ឡុង (អនាគតស្វាមី​ អ្នកនាង ចន ចាន់លក្ខិណា​) ជុំ លីណូ នាយ ក្តិប លោក ណារិន និង​តារាប្រុសស្រីល្បីជាច្រើនទៀត ។​

បើតាម​លោក សាន ផានិត បានប្រាប់ Post News ឲ្យដឹងថា ភោជនីយដ្ឋាន កៅដាយ​ ០០១ កម្ពស់ ៣ជាន់នេះ​ បានចូលទុន​គ្នាចំនួន ៤នាក់ ដោយបានបើកជាផ្លូវការ​កាលពីរាត្រីយប់មិញ មាន​អ្នកសិល្បៈចូលរួម លើសការរំពឹងទុក ។​
លោក សាន ផានិត ថា​«សម្រាប់ខ្ញុំ មាន​ទុនតែ ៣ ម៉ឺនដុល្លារ ចូលរួម​បើក ភោជនីយដ្ឋាន មួយនេះ ជាមួយនឹងម្ចាស់ទុន ៣នាក់ផ្សេងទៀត » ។​

លោក ឈុន ឆាង ដែលជាម្ចាស់ភាគហ៊ុន ក្នុងភោជនីយដ្ឋាន កៅដាយ​០០១ បានថ្លែង​ឲ្យដឹងថា សរុបទឹកប្រាក់ដែលបើកភោជនីយដ្ឋាន នេះឡើង អស់ទឹកប្រាក់ ចំនួន ១៥ម៉ឺនដុល្លារ​អាម៉េរិក ដោយមាន​ម្ចាស់ទុន មាន លោក សាន ផានិត លោក ឆឹង ធារិទ្ធ និង លោក វុទ្ធិភាព ។​
ម្ចាស់ភាគហ៊ុន ខាងលើបានបន្តថា ក្រៅពីសេវាកម្មភោជនីយដ្ឋាន យើងក៏មានបន្ទប់ផ្តល់សេវាការប្រជុំ ផងដែរ ៕​

Reastaurant Sanphanith (1)Reastaurant Sanphanith (2)Reastaurant Sanphanith (3)Reastaurant Sanphanith (4)Reastaurant Sanphanith (5)Reastaurant Sanphanith (6)Reastaurant Sanphanith (7)Reastaurant Sanphanith (8)Reastaurant Sanphanith (9)Reastaurant Sanphanith (10)Reastaurant Sanphanith (11)Reastaurant Sanphanith (12)Reastaurant Sanphanith (13)Reastaurant Sanphanith (15)Reastaurant Sanphanith (16)Reastaurant Sanphanith (17)Reastaurant Sanphanith (18)IMG_4963

មតិយោបល់