ភ្នំពេញ៖ នាង ចិន្តា វីត្តា ពិតជាធ្វើឲ្យទស្សនិកជនដែលតាមដាននៅក្នុងស្ទីតយ៉ូ និងតាមគេហដ្ឋានចាប់អារម្មណ៍ ជាមួយនឹងទឹកដមសំនៀង ដ៏ក្រអួនក្រអៅ របស់នាង ដែលអាចច្រៀងបទ របស់ គ្រូបង្វឹក ឱក សុគន្ធកញ្ញា បាន ក៏ប៉ុន្តែ បែរជាមិនដឹងថា នាងជានរណា ពីមុនមក មុននឹងក្លាយជាបេក្ខជន The Voice Cambodia ។
វាជារឿងពិបាកខ្លាំងណាស់ ដែលអាចធ្វើឲ្យ គ្រូបង្វឹកទាំង ៤ ក្នុងកម្មវីធី The Voice Cambodia ចាប់អារម្មណ៍ លើខ្លួន ក៏ប៉ុន្តែក៏ពិបាកណាស់ដែរ នៅពេលដែលគ្រូបង្វឹកទាំង ៤ ចុចប៊ូតុង ព្រមគ្នាធ្វើឲ្យខ្លួនពិបាកជ្រើសរើស ។
វត្តមានក្នុងកម្មវិធី The Voice Cambodia ចិន្តា វីត្តា ដូចជាមិនទទួលបានចាប់អារម្មណ៍ថា នាងមានអតីតយ៉ាងណា? ដោយត្រឹមដឹងថា នាងជាបេក្ខនារី ដែលចូលរួមប្រឡង ក្នុងកម្មវិធីខាងលើ ដូចបេក្ខជន និងបេក្ខនារី ដទៃទៀត ។ក៏ប៉ុន្តែធាតុពិត ចិន្តា វីត្តា គឺជាអ្នកដែលឆ្លងកាត់បទពិសោធន៍ លើឆាក ក្រាស់ក្រែល ធ្លាប់ជាអតីតតារាចម្រៀង មហាហង្ស និង ក្លិប Spark ផងដែរ ។ ចិន្តា វីត្តា មានបទជាច្រើននៅក្នុងផលិតកម្ម មហាហង្ស ក៏ប៉ុន្តែ ក្រោយពីផលិតកម្មមួយនេះ ងាកមកផលិតរឿង ច្រើនជាងផលិតចម្រៀង តារាចម្រៀងស្រី ប្រុស ផលិតកម្ម មួយនេះ ចែកជើងគ្នា រៀងៗគ្នា ដោយអ្នកខ្លះនៅបន្ត និងអ្នកខ្លះទៀត បាត់មុខឈឹង ពីវិថិសិល្បៈ តែម្តង ។
បទ ចិន្តា វីត្តា ដែលទទួលបានការចាប់អារម្មណ៍ នៅក្នុងផលិត មហាហង្ស មានបទ បាក់ទឹកភ្លូកដី បទ កុំចង់បកបោក និងបទ បីនាទីគ្រប់គ្រាន់សម្រាប់អូន ។
សូមទស្សនា និងស្តាប់បទចម្រៀងដូចខាងក្រោមនេះ៖
បទ “មានបទចម្រៀងមួយណាដើម្បីឲ្យបងនឺកអូន”
បទ “បាក់ទឹកភ្លូកដី”
បទ “កុំចង់មកបោក”
បទ “បីនាទីគ្រប់គ្រាន់សំរាប់អូន”
មតិយោបល់