ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស សុខសោភា លែងមានផែនការលើគម្រោងសប្បុរសធម៌

ខុសពីអំឡុងប៉ុន្មានឆ្នាំមុន ដែលមាស សុខសោភា ត្រូវគេឃើញចេញមុខយ៉ាងសកម្មលើគម្រោងសប្បុរសធម៌ តារារូបនេះហាក់ដូចជាសោះអង្គើយជាងមុនលើសកម្មភាពទាំងនេះក្នុងរង្វង់២ឆ្នាំចុងក្រោយ។ កញ្ញាបានសារភាពថាខ្លួនលែងមានផែនការលើសកម្មភាពជួយសង្គមដូចមុនទៀតហើយ ដោយអាចលុះត្រាតែកញ្ញាមានពេលទើបទទួល គឺមិនមានផែនការធ្វើឲ្យសកម្មលើផែនការសប្បុរសធម៌ដូចមុននោះទេ។

សំឡឹងទៅមួយរយ:មុន គេកត់សម្គាល់ថាមាស សុខសោភា ស្ទើរតែដាក់ផែនការទទួលច្រៀងមិនយកលុយ និងចេញមុខរ៉ៃអង្គាសថវិកាយ៉ាងផុសផុលតែម្ដងជួយដល់សហគមន៍ ឬគ្រួសាររខ្វះខាត។ ក្នុងពេលនាងចុះច្រៀងនៅតាមបណ្ដាខេត្តម្ដងៗ កញ្ញារមែងដាក់ចេញនូវផែនការជាមួយអ្នកគាំទ្រដើម្បីស្វែងរកជំនួយ និងសម្ភារ: ទៅប្រគល់ដល់ទុរគតជនដែលរស់នៅក្នុងតំបន់ដែលកញ្ញាបានចុះទៅច្រៀង ទើបធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់កញ្ញារះត្រដែតក្នុងអារម្មណ៍របស់មហាជនខ្មែរជុំវិញកិច្ចការសប្បុរសធម៌។ កញ្ញាកាន់តែល្បីសុះសាយខ្លាំងឡើង បន្ទាប់ពីដាក់ផែនការចុះដាំដើមឈើរហូតដល់គ្រប់១០០០ដើមនៅស្រុកឱរាល់ ដែលជាសកម្មភាពសប្បុរសដ៏កម្រសម្រាប់តារាចម្រៀងល្បីឈ្មោះជួរមុខ។

កញ្ញាក៏ប្រើប្រព័ន្ធហ្វេសប៊ុកធ្វើការរ៉ៃអង្គាសថវិកាជាប្រយោជន៍ដល់អ្នកនេះដល់អ្នកនោះ និងដាក់ផែនការយកអំណោយ និងថវិកាទៅចែកដល់អ្នកក្រីក្រយ៉ាងសកម្មផងដែរ។ ស្ថានភាពនៅក្នុងពេលនោះគេឃើញថា មាស សុខសោភា មមាញឹកនឹងគម្រោងជួយសង្គមច្រើនជាងសិល្ប: ដែលសកម្មភាពសប្បុរសធម៌ទាំងនោះ ត្រូវគេឃើញថាកើតចេញពីការដាក់ចេញផែនការរបស់នាងផ្ទាល់តែម្ដង។ ប៉ុន្តែសម្រាប់២ឆ្នាំចុងក្រោយសកម្មភាពសង្គមរបស់នាងមានតិចជាងខុសប្លែក បើទោះជានាងនៅតែបន្តលើកិច្ចការនេះម្ដងម្កាល។

បើធៀបនឹង២ឆ្នាំមុន មាស សុខសោភា បានសារភាពថាខ្លួនពិតជារយាលនឹងគម្រោងសប្បុរសធម៌ប្រាកដមែន ប៉ុន្តែមិនបានដកខ្លួននោះទេ គឺនៅតែឆ្លៀតធ្វើដើម្បីបានរួមចំណែកក្នុងការចូលរួមជួយដល់សង្គម។ នាងថាការងារសង្គមខ្លួននៅតែបន្ត ប៉ុន្តែបើឲ្យនាងដាក់ចេញនូវផែនការថាត្រូវធ្វើឲ្យសកម្មដូចមុនគឺមិនអាចនោះទេ ដោយសារតែនាងក៏ត្រូវការពេលវេលាដើម្បីផលិតបទថ្មី ប្រកួតប្រជែងទីផ្សារ។ នាងថាបទថ្មីប្រើពេលផលិតមួយបទៗមិនក្រោម១០ថ្ងៃនោះទេ អ៊ីចឹងហើយទើបនាងសម្រេចចិត្តទម្លាក់ចោលគម្រោងសប្បុរសធម៌ដែលធ្លាប់ធ្វើដោយសកម្មកាលពីពេលមុន ដោយសុខចិត្តចូលរួមតែក្នុងពេលដែលនាងដកឃ្លាបានទៅវិញ។ យ៉ាងណាមិញ នាងថាមិនបោះបង់ទេ ដោយសារតែកិច្ចការសង្គម ក៏ជាចំណូចចិត្តរបស់នាងដូចគ្នា៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

meas-soksophea-1

meas-soksophea-2

meas-soksophea-3

meas-soksophea-4

meas-soksophea-5

meas-soksophea-6

meas-soksophea-7

meas-soksophea-8

meas-soksophea-9

មតិយោបល់