មនុស្សម្នាក់ស្លាប់ និងរថយន្តក្រុង ២៣គ្រឿង ត្រូវបានបំផ្លាញដោយអគ្គិភ័យ នាម៉ោងជាង ១៦:០០ ថ្ងៃទី៣០ កក្កដា ២០២១។
ហេតុការណ៍នេះកើតឡើងនៅឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន “វិរៈប៊ុនថាំ” ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មូលហេតុនៃការឆេះ មិនទាន់ដឹងនៅឡើយទេ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដ៣៥គ្រឿង ដោយប្រើប្រាស់ទឹកអស់៩១ឡាន។
ក្នុងនោះរួមមាន៖ រថយន្តការិយាល័យអគ្គិភ័យចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៦៣ឡាន ស្មេីនឹង២៥០ម៉ែត្រគូប។
រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖ រថយន្តក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន សើ្មនឹង២៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡានសើ្មនឹង៨០ម៉ែត្រគូប និងរថយន្តទីក្រុងអូរឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡានសើ្មនឹង១៦ម៉ែត្រគូប៕
សូមលើកទឹកចិត្តក្រុមអ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះបន្ទាន់ឱ្យទទួលបានការហ្វឹកហ្វឺនជាប្រចាំ មានវិន័យ និងស្មារតីធ្វើការជាក្រុម។














មតិយោបល់