មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាប្រុសស្រីថ្មីស្រឡាង២រូបបានក្លាយជាតួឯកក្នុងរឿង«ទឹកភ្នែកកក»ដែលត្រូវគេស្គាល់ថាជាស្នាដៃបើកឆាករបស់អតីតអ្នកនិពន្ធឆ្នើមនៅសាន់ដេគឺអ្នកនាងប៊ុន ច័ន្ទនិមល។ យ៉ាងណាមិញ យោងតាមការសម្ភាសន៍ អ្នកទាំងពីរមិនមែនជាតួថ្មីដែលមិនធ្លាប់ប្រឡូកក្នុងការសម្ដែងនោះទេ គឺដោយគ្រាន់តែស្នាដៃកន្លងមករបស់ពួកគេ មិនសូវមានអ្នកស្គាល់ប៉ុណ្ណោះ។
កញ្ញាអេប៊ី ដែលគ្រងបានតំណែងតួឯកស្រីបានអះអាងថាមុនពេលក្លាយខ្លួនជាតួស្រីរបស់អ្នកនិពន្ធប៊ុន ច័ន្ទនិមល នាងធ្លាប់ប្រឡូកការងារថតស្ពត និងឈុតខារ៉ាអូខេច្រើនលើកមកហើយ ដោយគ្រាន់តែអាជីពសិល្បៈនាពេលកន្លងរបស់នាងហាក់ស្ថិតក្នុងភាពលឹបល និងមិនសូវមានការលើកទឹកចិត្ត។
តារាដែលមានត្រេមុខមិនចាញ់តារាសម្ដែងឌុច លីដា រូបនេះ បានអះអាងថានាងបានឆ្លងកាត់ការសម្ភាសន៍ និងធ្វើតេសសម្ដែងជាមួយកាមេរ៉ាច្រើនលើក ទម្រាំឆក់បានតំណែងក្នុងរឿង«ទឹកភ្នែកកក»។ អ៊ីចឹងហើយ ទើបនាងសប្បាយចិត្ត និងថាលក្ខណ្ឌរបស់ក្រុមហ៊ុនដែលតម្រូវមិនឲ្យនាងទទួលសម្ដែងរឿងណាទាំងអស់ក្នុងពេលជាប់ថត គឺជាអ្វីដែលនាងយល់ថាជាការពង្រឹងលើសមត្ថភាពរបស់ខ្លួន។
មិនខុសគ្នាដែរតារាសម្ដែងប្រុសលោក ឆានី សូ វ័យ២៩ឆ្នាំ ក៏បានអះអាងថានេះមិនមែនជាការសម្ដែងលើកដំបូងរបស់ខ្លួននោះដែរ។ លោកថាឱកាសបានសម្ដែងតួឯកក្នុងរឿងរបស់កវីនិពន្ធប៊ុន ច័ន្ទនិមល គឺជាអ្វីដែលលោករំពឹងខ្ពស់ ជាពិសេសគឺលោកទុកចិត្តចំពោះស្នាដៃរបស់អ្នកនាងតែម្ដង ទើបសម្រេចចិត្តមិនទទួលថតរឿងទាំងអស់ក្រោយពីបានកុងត្រាជាមួយផលិតកម្មសាស្រ្តាហ្វៀម ដើម្បីឲ្យរឿងមួយនេះក្លាយជាភាពយន្តបើកមុខរបស់ខ្លួនទៅវិញនៅក្នុងវិស័យសិល្បៈ។
ខាងក្រោមនេះជាបទសម្ភាសន៍ផ្ទាល់របស់តួអង្គប្រុសស្រីទាំងពីរក្នុងរឿង«ទឹកភ្នែកកក» ដែលជាស្នាដៃរបស់កវីនិពន្ធល្បីឈ្មោះអ្នកនាងប៊ុន ច័ន្ទនិមល៖
https://www.youtube.com/watch?v=dhPV9tCt2hw&feature=youtu.be
មតិយោបល់