ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នា វ៉ាក់អើនឹងជង្ហុក ស្លាប់ម្នាក់ រងរបួសម្នាក់

ស្ទឹងត្រែង: មនុស្សប្រុសស្រីពីរនាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាសុខៗ ស្រាប់តែវ៉ាក់អើនឹងជង្ហុកបណ្តាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសទាំងពីរនាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៨និង១៣នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិអន្លុងក្រមួន ភូមិអន្លុងក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

យោងតាមសម្តីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះម៉ូតូ១គ្រឿងម៉ាកវ៉េវអាហ្វា ពណ៌ក្រហម ស្លាកលេខ ស្ទឹងត្រែង 1A-7047 ឌុបនារីម្នាក់ដែលជាអ្នករួមការងារ ចេញពីភូមិក្នុងបំណងចូលទីរួមខេត្ត ប៉ុន្តែមកដល់ចំណុចកើតហេតុស្រាប់តែធ្លាក់ជង្ហុកដួលម៉ូតូត្រឡប់ត្រឡិនតែម្តងទៅ។ ប្រភពបន្តថា ក្រោយកើតហេតុជនរងគ្រោះក៏បានលើកម៉ូតូជិះទៅផ្ទះវិញ ក្រោយមកទៀតដោយសារតែសភាពជនរងគ្រោះហាក់បីដូចជាមិនសូវស្រួលក្រុមគ្រួសារក៏បានដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត លុះមកដល់មន្ទីរពេទ្យភ្លាមសភាពជនរងគ្រោះ
កាន់តែធ្ងន់ធ្ងរឡើងៗ លោកគ្រូពេទ្យក៏៏មិនអាចជួយបានរហូតដល់ស្លាប់បាត់បង់ជីវិតតែម្តងទៅ។

ជនរងគ្រោះខាងលើមានឈ្មោះ ម៉ម ចាន់រឿន មានតួនាទីជាអ្នកសារព័ត៌មានកម្ពុជាជោគជ័យប្រចាំខេត្តស្ទឹងត្រែង រស់នៅភូមិ ឃុំកើតហេតុខាងលើ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសាច់ញាតិយកមកធ្វើបុណ្យតាមប្រពៃណីហើយ៕

វ៉ាក់អើជង្ហុកស្លាប់

វ៉ាក់អើជង្ហុកស្លាប់

វ៉ាក់អើជង្ហុកស្លាប់

វ៉ាក់អើជង្ហុកស្លាប់

វ៉ាក់អើជង្ហុកស្លាប់

វ៉ាក់អើជង្ហុកស្លាប់

វ៉ាក់អើជង្ហុកស្លាប់

មតិយោបល់