ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ អាវីហ្សា បង្ហាញមុខ ក្រោយរងហិង្សាខូចផ្ទៃមុខ

ថ្វីដ្បិតតែពេជ្រ អាវីហ្សា នៅមិនទាន់បានចាកចេញទៅព្យាបាលមុខមាត់ ដែលរងគ្រោះដោយហិង្សានៅក្នុងប្រទេសថៃ នៅឡើយ តែគេកត់សម្គាល់ថាការបង្ហាញរូបសម្រស់របស់នាងកាលពីយប់ថ្ងៃទី២ ធ្នូ គឺនៅតែស្រស់ផូរផង់ ដោយមើលមិនដឹងថានាងនៅមានរបួសនោះផង។ យ៉ាងណាមិញ នាងថាអ្វីដែលបានឃើញនោះ គឺដោយសារតែនាងមានបច្ចេកវិទ្យា ប្រើម្សៅបិទបាំងស្នាមជាំ និងមុខរបួសប៉ុណ្ណោះ ។

ពេជ្រ អាវីហ្សា និយាយថាក្រោយពេលទទួលរងហិង្សា នាងទើបតែហ៊ានបង្ហាញមុខជាសាធារណៈចំនួន២លើកប៉ុណ្ណោះ ដោយលើកទី១ក្នុងពិធីជប់លៀងតារាសិល្បៈកាលពីយប់ថ្ងៃទី១ ធ្នូ និងលើកទី២កាលពីថ្ងៃទី២ធ្នូ ក្នុងពិធីខួបកំណើតរបស់លោកចន ច័ន្ទដារ៉ា។ កញ្ញាថាបើទោះជាសភាពផ្ទៃមុខមើលទៅដូចជាសះទាំងស្រុង តែការពិតគឺបញ្ហាស្នាមជាំ និងកន្លែងរយះត្រង់ខ្ទង់ច្រមុះនៅមិនទាន់បាត់នៅឡើយទេ។ នាងថាមកពីនាងមានម្សៅលាបបាំងស្នាកស្នាម ទើបសម្រស់របស់នាងមើលទៅដូចជាធម្មតា។ នាងនិយាយថា«តាំងពីខ្ញុំមានរបួស ខ្ញុំទើបតែហ៊ានចេញមុខបាន២ដងហ្នឹងទេ តែខ្ញុំអត់ទាន់ជាទេ ត្រង់ច្រមុះ និងថ្ពាល់នៅជាំខ្លាំង ប៉ុន្តែម្សៅលាបបិទបាន ទើបមើលទៅអត់ដឹង!»។ នាងថាសប្បាយចិត្តដែលការបង្ហាញខ្លួន របស់អ្នកនាងក្រោយរងហិង្សា គឺមិនមានអ្នកណាពេបជ្រាយសើចយំ និងមានលើកទឹកចិត្តធ្វើឲ្យនាងមានកម្លាំងចិត្ត។ នាងនៅតែរក្សាគម្រោងចេញទៅកែកុន សម្រស់នៅក្នុងប្រទេសថៃ ក្នុងពេលដ៏ខ្លី ដោយនាងអះអាងថាត្រូវការរកលុយ ដើម្បីសន្សំលុយ និងត្រូវរកពេលឲ្យសមស្របសិន ទើបនឹងឡើងទៅ។ កញ្ញានិយាយថា«មុខខ្ញុំទាល់តែទៅថៃទើបជា ខ្ញុំនឹងទៅនៅដាច់ឆ្នាំហ្នឹង ព្រោះចង់ឲ្យមានលុយគួរសមតិចសិន ម្យ៉ាងខ្ញុំចង់ទៅដើរលេងចុងឆ្នាំនៅហ្នឹងផង ទើបចាំដាច់ឆ្នាំបានទៅ!»។ កញ្ញាថាខ្លួននឹងចាប់ផ្ដើមទទួលការងារ និងបង្ហាញមុខឡើងវិញដូចដើម ដោយសម្អាងថាម្សៅដែលខ្លួន បានប្រើអាចលុបស្នាកស្នាមមិនឲ្យមើលដឹង។ យ៉ាងណាមិញ នាងថាមុខមាត់របស់នាងរាល់ពេលលុបម្សៅចេញ គឺមិនស្រស់ផូរផង់អ្វីដែលឃើញក្នុងរូបនោះទេ ជាពិសេសត្រង់កន្លែងមុខរបួស ៕

%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%b8%e1%9e%a0%e1%9f%92%e1%9e%9f%e1%9e%b6-1%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%b8%e1%9e%a0%e1%9f%92%e1%9e%9f%e1%9e%b6-2%e1%9e%96%e1%9f%81%e1%9e%87%e1%9f%92%e1%9e%9a-%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%b8%e1%9e%a0%e1%9f%92%e1%9e%9f%e1%9e%b6-1%e1%9e%96%e1%9f%81%e1%9e%87%e1%9f%92%e1%9e%9a-%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%b8%e1%9e%a0%e1%9f%92%e1%9e%9f%e1%9e%b6-2%e1%9e%96%e1%9f%81%e1%9e%87%e1%9f%92%e1%9e%9a-%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%b8%e1%9e%a0%e1%9f%92%e1%9e%9f%e1%9e%b6-3%e1%9e%96%e1%9f%81%e1%9e%87%e1%9f%92%e1%9e%9a-%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%b8%e1%9e%a0%e1%9f%92%e1%9e%9f%e1%9e%b6-4%e1%9e%96%e1%9f%81%e1%9e%87%e1%9f%92%e1%9e%9a-%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%b8%e1%9e%a0%e1%9f%92%e1%9e%9f%e1%9e%b6-5%e1%9e%96%e1%9f%81%e1%9e%87%e1%9f%92%e1%9e%9a-%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%b8%e1%9e%a0%e1%9f%92%e1%9e%9f%e1%9e%b6-6%e1%9e%96%e1%9f%81%e1%9e%87%e1%9f%92%e1%9e%9a-%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%b8%e1%9e%a0%e1%9f%92%e1%9e%9f%e1%9e%b6-7%e1%9e%96%e1%9f%81%e1%9e%87%e1%9f%92%e1%9e%9a-%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%b8%e1%9e%a0%e1%9f%92%e1%9e%9f%e1%9e%b6-8%e1%9e%96%e1%9f%81%e1%9e%87%e1%9f%92%e1%9e%9a-%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%b8%e1%9e%a0%e1%9f%92%e1%9e%9f%e1%9e%b6-9%e1%9e%96%e1%9f%81%e1%9e%87%e1%9f%92%e1%9e%9a-%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%b8%e1%9e%a0%e1%9f%92%e1%9e%9f%e1%9e%b6-10

 

%e1%9e%96%e1%9f%81%e1%9e%87%e1%9f%92%e1%9e%9a-%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%b8%e1%9e%a0%e1%9f%92%e1%9e%9f%e1%9e%b6-12%e1%9e%96%e1%9f%81%e1%9e%87%e1%9f%92%e1%9e%9a-%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%b8%e1%9e%a0%e1%9f%92%e1%9e%9f%e1%9e%b6-13

មតិយោបល់