(ភ្នំពេញ)៖ តារាស្រីអេននី ហ្សាម បានបើកទម្លាយទំនាក់ទំនងជាមួយគូស្នេហ៍ភេទដូចគ្នាជាសាធារណៈកាលពីពេលកន្លងទៅថ្មីៗនេះ ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះត្បិតស្នេហាភេទដូចគ្នា ដែលនាងនិងគូស្នេហ៍តែងតែបញ្ចេញភាពផ្អែនល្ហែមក្នុងបណ្តាញសង្គម មិនចាញ់គូស្នេហ៍ដដទៃឡើយ។ បើនិយាយទៅ ជារឿយៗនៅលើបណ្ដាញសង្គម នាងលែងលាក់លៀមទៀតហើយ ពោលគឺមិនខ្លាចញញើតពាក្យរិះគន់ពីមជ្ឈដ្ឋានមហាជនចំពោះការស្រឡាញ់ស្រីដូចគ្នាឡើយ សំខាន់នាងមានក្ដីសុខទាំងផ្លូវកាយ នឹងផ្លូវចិត្តផងដែរ។
ជាក់ស្ដែង កាលពីយប់មិញនេះ ម្ចាស់បទ «កុំទុកអូនជា Angry Bird» អេននី ហ្សាម បានបង្ហោះរូបភាពជាច្រើនសន្លឹករួមសង្សារស្រីមានឈ្មោះពិត ម៉ី ឌីកា ក្នុងឱកាសអបអរសាទរខួបនៃចំណងស្នេហ៍រយៈពេល១០ខែ យ៉ាងមានក្ដីសុខ ថើបគ្នាយ៉ាងផ្អែមល្ហែម ដោយភ្ជាប់ជាមួយសំណេរខ្លីថា« Happy anniversary 10 moth my love NoNa Ra»។ ដោយនៅពីក្រោមការបង្ហោះរបស់ប្អូនស្រីបង្កើតលោក មង្គល ទីណា នេះដែរ គេឃើញមានអ្នកគាំទ្រជាច្រើនបានខមិនជូនពរជាហូហែរ ដោយប៉ងឱ្យស្នេហាអ្នកទាំងពីបានគង់វង្សយូរអង្វែងផងដែរ៕
មតិយោបល់