ព័ត៌មានសេដ្ឋកិច្ច

ស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ថ្មី នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅថ្ងៃស្អែក

នៅថ្ងៃស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានស្ថាបនាបន្ថែម ស្ពានអាកាសថ្មី នៅតំបន់ក្បាលថ្នល់។ នេះបើយោងតាម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃនេះ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ ត្រូវតែចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ទោះបីជាមានបញ្ហាមួយចំនួនក៏ដោយ។

លោកបន្តថា ចំណែកការសាងសង់ផ្លូវក្រោមដី នៅចំណុចស្តុបកាណាឌីយ៉ា (ស្តុប BKC)វិញ ក្រុមការងារបច្ចេកទេស និងសិក្សាឲ្យបានលម្អិតបន្ថែមពីផលប៉ះពាល់នៃគម្រោង។

ចំពោះគម្រោងស្ពានអាកាស និងផ្លូវក្រោមដី ទាំង ៤ខ្សែនោះ គឺ៖

១. ស្ពានហោះស្របពីលើមហាវិថីព្រះនរោត្តមបត់ឆ្វេង ឡើងភ្ជាប់ទៅស្ពានមុនីវង្សថ្មី

២. ស្ពានតភ្ជាប់ពីស្ពានមុនីវង្សចាស់បត់កោងស្តាំឡើងទៅចាក់អង្រែ

៣. ស្ពានហោះស្របពីលើមហាវិថីព្រះមុនីវង្ស បត់ទៅមហាវិថីព្រះនរោត្តម រួចបត់ស្តាំឡើងស្ពានវិញ

៤. ផ្លូវក្រោមដី ១ខ្សែ មុជក្រោមដីពីចាក់អង្រែ ឆ្ពោះទៅមហាវិថីព្រះមុនីវង្ស។

គួរជម្រាបផងដែរថា ចំពោះស្ពានអាកាសនេះ មានបណ្តោយចាប់ពី ២២០ ដល់ ២៤០ម៉ែត្រ និងទទឹងចាប់ពី ៥ ដល់ ៧ម៉ែត្រ ហើយផ្លូវមុជក្រោមដី មានបណ្តោយ ៣០៦ម៉ែត្រ៕

skybridge-cambodia-%e1%9e%80%e1%9f%92%e1%9e%94%e1%9e%b6%e1%9e%9b%e1%9e%90%e1%9f%92%e1%9e%93%e1%9e%9b%e1%9f%8b

 

មតិយោបល់