តារាម៉ូដែល និងជាអ្នកច្នៃម៉ូត នាង Victoria Beckham ដែលជាប្រពន្ធកីឡាក David Beckham បានលក់វីឡារបស់ខ្លួន នៅ ក្រុងឡូអេនជើឡេស ក្នុងតម្លៃ ២៤លានផោន ប្រហែល ៤៣ លានដុល្លារ។
វីឡារបស់គូស្នេហ៍ល្បីរូបនេះ ត្រូវបានទិញ ក្នុងឆ្នាំ២០០៧ ក្នុងតម្លៃ១៤,២ លានផោន ហើយពេលនេះពួកគេចង់បានផ្ទះ ដែលមានទីធ្លាធំ ។
ប្រភពព័ត៌មាន The Sun បានចុះផ្សាយម្សិលមិញឲ្យដឹងថា តារាល្បីពីរដួងនេះ កំពុងគិតគូរពីទំហំផ្ទះ ជាពិសេសទីធ្លា ហើយលក់ផ្ទះ ចេញ ដើម្បីកូនរបស់ខ្លួន អាចមានសួនច្បារដ៏ធំ ជាពិសេស កន្លែងទាត់បាល់តែម្តង៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់