ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Yip Sai ​Wing​​ តារាវាយស្គររបស់ក្រុម Beyond​​ រៀបការ

ហុងកុង​៖ តារា​ហុងកុង Yip​​ Sai​ Wing​ របស់​ក្រុមវាយស្គរ Rock​ Band​ Beyond បាន​ប្រកាស​ជា​សាធា​ណៈនៅ​ចំពោះ​មុខ​អ្នក​គ្រប់​គ្រង់ក្រុម​ហ៊ុន​របស់​គាត់កាល​ពីថ្ងៃ សៅរ៍ថា លោក​នឹង​រៀប​ការ​ជាមួយ​នឹង​មិត្ត​ស្រី​របស់​គាត់​នៅថ្ងៃ​ អង្គារ នេះ​បើតាម​សេចក្តីរាយ​ការណ៍របស់​សារព័ត៌មាន​ររបស់​ហុងកុង​។​​

តារារួប​នេះ​បាន​និយាយថា លោកនឹង​រៀបចំពិធីមង្គលការរបស់​លោក​​ឲ្យ​មាន​ភាពអឹកធឹកនៅថ្ងៃ ទី​២៧ ខែ ធ្នូ នេះ។ Yip​​ ដែល​ជា​អ្នក​គ្រប់​គ្រប់​ក្រុមហ៊ុន​ គាត់​បាន​និយាយថា គាត់​នឹង​រៀបចំ កម្មវិធីមួយ​នៅថ្ងៃ ចន្ទ័​ ដែល​មានចំណង​ជើងថា “will be a closed-door affair” វា​ជា​កម្មវិធី​មួយ​ដែល​មានលក្ខណៈ​ឥតខ្ជោះ​សម្រាប់គូរ​ជីវិត​ថ្មីថ្មោង ។

នេះ គឺ​ជាលើក​ទីមួយ​ហើយ​ក្នុង​ឆាក​ជីវិត​រៀបការរបស់លោក ដែលស្ថិតក្នុង​អាយុ ៤៨ ក្នុង​មុខ​តំណែង​ជាតន្ត្រីករម្នាក់​ តារារូបនេះ ធ្លាប់​មានស្នាមដាម​នៃជីវិត​កាលពី ៧ ឆ្នាំមុន ជាមួយនាង Cynthia​ Xu​​​ ដោយ​នាង​សុំ​ចែកផ្លូវ​គ្នា ក្នុង ឆ្នាំ ២០០២ ។

ប្រែសម្រួលដោយ៖ បុរសដំណឹង​

មតិយោបល់