Angelina ​Jolie​ ​ទៅ​ទ​ស្ស​នា​ជំ​រុំ​ជន​ភៀស​ខ្លួ​ន​​សិ​រី​

នាង Angelina Jolie បានសម្រក់ទឹកភ្នែកខណះដែលនាងទៅទស្សនាជំរុំជនភៀសខ្លួនសិរីនៅសប្តាហ៍នេះ។

តារាសម្តែងដ៏មានឥទ្ធិលពលម្នាក់នេះបានធ្វើប្រេសិតជាពិសេស ជាមួយនឹង United Nations High Commissioner ទៅកាន់ជនភៀសខ្លួនហើយក៏បានចំណាយនូវថវិការរបស់ខ្លួនខ្លះទៅកាន់ជំរុំ Zaatari ជាមួនឹងផ្ទះដែលមានមនុស្សជាង ២៧០០០នាក់ នៅ Jordan។

នៅខណៈនោះដែរនាងបានបញ្ចេញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា “ខ្ញុំពិតជាខ្វល់ខ្វាយណាស់ ពិភពលោកគឺជារឿងខ្វល់ខ្វាយ ហើយនោះគឺជារឿងធ្វើឲ្យបេះដូងខ្ញុំខ្ទេចខ្ទាំ ពេលនោះដែរក៏មានជនជាតិសិរីម្នាក់សួរអ្នកថា ហេតុអ្វីអ្នកគិត បើគ្មាននរណាម្នាក់បានស្វែងរកដំណោះស្រាយចំពោះពួកគេផងនោះ”។តារាសម្តែងរូបនេះបានបន្តទៀតថា អ្វីដែលពួកគេបរិយាយនោះគឺអាស្រ័យលើមូលហេតុដែលពួកគេកំពុងជួបនូវរឿងដ៏រន្ធត់នេះ។នៅពេលដែល

លោកអ្នកបានជួបនូវមនុស្សដែលគ្មានទោស និងពលរដ្ឋជាច្រើនដែលគ្មានទោស នៃជនជាតិសិរី ដែលសួរទៅកាន់អ្នកត្រង់ចំណុចនេះ តើពួកគេខុសអ្វី ?ហើយនរណាអាចនឹងជួយយើងទៅនៅ ខែបន្តទៀតនោះ? ។

តារាសម្តែងវ័យ ៣៧ ឆ្នាំ បច្ចុប្បន្នកាលមានកូនក្នុងបន្ទុករហូតដល់ទៅ ៦ នាក់ ជាមួយនឹង ប្តីរបស់ខ្លួនលោក Brad Pitt ក៏បានទស្សនាស្ថានភាពបញ្ហាអន្តរជាតិ ដែលនាងកំពុងដើរតួក្នុង UN។

គួររំឭកផងដែរថា កាលពីឆ្នាំ ២០១១ នាង Angelina Jolie បានចំណាយពេល ១៨ ថ្ងៃ នៅ Sierra Leone និង Tanzania ផងដែរ។ជាងនេះទៅទៀតនាងបានចំណាយពេលវេលា ទៅ Iraq, Chad និង Afghanistan ដើម្បីជួបបញ្ហាផ្ទាល់ទាំងនោះ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *