រឿង” ណាឃី “ ដែលជារឿងភាគរបស់ស្ថានីយ៍ទូរទរស្សន៍លេខ ៣ ប៉ុស្ដិ៍លេខ ៣៣ ប្រទេសថៃ ដែលទើបបានបញ្ចប់ ប្រមាណជាពីរថ្ងៃកន្លងទៅថ្មីៗ បានធ្វើឲ្យជនជាតិខ្មែរមួយចំនួនសរសេរសារ បង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ក្នុងក្ដីអាល័យ កេរ្ដិ៍តំណែមរតដូនតា ។
ប្រាសាទភ្នំរូង ជាអតីតប្រាសាទរបស់ខ្មែរដែលមានសណ្ឋានប្រាសាទស្អាតដូចវិមានទេវរូប ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះមហាក្សត្រខ្មែរ ស្ថិតនៅក្នុងតំបន់អង្គរ នៅលើទឹកដីខ្ពង់រាប ដែលជាចំនុចសំខាន់របស់ប្រទេស កម្ពុជា នាសម័យអាណចក្រភ្នំ ក្នុងនេះដែរ បារាយខាងលិច មាន ប្រាសាទកុកប៉ូ, ប្រាសាទភ្នំរូង, ប្រាសាទរលួស, ប្រាសាទអកយំ, ប្រាសាទអាកាស, ប្រាសាទនរាយ, ប្រាសាទត្រពាំងរពៅ និង ប្រាសាទមេបុណ្យខាងលិច នៅកណ្តាលបារាយ ជាដើម។
សូមជម្រាបបន្ថែមថា ប្រាសាទភ្នំរូង សព្វថ្ងៃស្ថិតនៅក្នុង ខេត្ត បុរីរាំ ប្រទេសថៃ ដែលប្រទេសកម្ពុជា បានបាត់បង់ប្រាសាទនេះនៅក្នុង សតវត្សរ៍ទី ១៩ ដែលជាយុគសម័យការស្វះស្វែងរកអាណានិគមពីសំណាក់បច្ចឹមប្រទេសដែលវាតទីរកអាណានិគមសំរាប់ភាពជាមហាអំណាចនៅតំបន់អាស៊ីនិងដែនដីថ្មី ២ ៕
មតិយោបល់