ព័ត៌មានសិល្បៈ និងកម្សាន្ត

ជីដេវីត បញ្ចេញក្បាច់រាំថ្មី បន្ទាប់ពីបទ «រាំញីកែងជើង​»

បន្ទាប់ពីជោគជ័យតាមរយៈក្បាច់រាំក្នុងបទ «រាំញីកែងជើង» តារាចម្រៀងរ៉េបខ្ពស់ស្រឡះ ជីដេវីត របស់ផលិតកម្មរស្មីហង្សមាស កំពុងទទួលបានការចាប់អារម្មណ៍ជាថ្មីម្តងទៀត ពីទស្សនិកជនតាមរយៈក្បាច់រាំថ្មីសន្លាងក្នុងបទ «No Smoke»។

និយាយពីបទរាំ «រាំញីកែងជើង» ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ម្តងហើយម្តងទៀតហើយក៏បានលើកក្បាច់រាំ មួយនេះ ទៅរាំក្នុងព្រឹត្តិការណ៍ធំៗផ្សេងៗ ដែលលោកបានអញ្ជើញចូលរួម ។ ក្រោយមកបទមួយនេះ បានផ្ទុះកាន់តែខ្លាំងឡើងៗ រហូតដល់ថ្នាក់លេចឭព័ត៌មានថា ប្រមុខរដ្ឋាភិបាលបានផ្តល់ជាថវិកា ខ្លះៗថែមទៀតផង ។

ដោយឡែកក្បាច់រាំថ្មីរបស់ ជីដេវិត នោះគឺមាននៅក្នុងបទ «No Smoke» ដែលបង្ហាញខ្លួនរាំក្នុងកម្មវិធី តន្រ្តីវិស្សមកាល ដែលជាក្បាច់មួយដ៏ទាក់ទាញ ដោយបំប្លែងពីក្បាច់រាំ «រាំញីកែងជើង» បន្តិច ពោលគឺ ញីកែងជើង រួចលើកទៅចំហៀងខាងស្តាំ ៕
g-devith
ទស្សនាវីដេអូ ជីដេវិតបង្ហាញក្បាច់រាំ ក្នុងបទ «No Smoke» ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=lPWnoXZbFj8

មតិយោបល់