សារព័ត៌មានថៃក្នុងស្រុក ថៃ រ៉ាត់ បានសរុបព័ត៌មានដែលនិយាយអំពីតារាថៃ ប៉ុន្មានដួងដែលបានសម្លាប់ភាពល្បីល្បាញ របស់ខ្លួន ដោយសារតែការភ្លើតភ្លើនជាមួយគ្រឿងញៀន មិនត្រឹមតែបាត់បង់ប្រជាប្រិយភាពនោះទេ សូម្បីតែ ក្រុមគ្រួសាររបស់ពួកគេ ក៏រងនៅភាពអាមាសយ៉ាងខ្លាំងផង វាពិតជាគំរូមិនល្អសម្រាប់សង្គមជាតិ ។
តារាចម្រៀងស្រីវ័យជាង ១៦ ឆ្នាំ បានធ្លាក់ខ្លួនក្នុងពិភពគ្រឿងញៀន កាលពីឆ្នាំ ២០១៥ នាងគឺ បាន់បាន់ ជាតារាប្រចាំក្រុមហ៊ុន GMM ដែលនាងមានភាពល្បីល្បាញបំផុត នៅរឿងភាគទូរទស្សន៍ ដែលមានចំណងជើងថា Hormones តែបន្ទាប់ពីនាងមានព័ត៌មានញៀនថ្នាំ ក្រុមគ្រួសាររបស់នាង បានបាក់មុខមាត់ក្នុងសង្គមអ្នកជំនួញល្បីក្នុងប្រទេសថៃ ផងដែរ ។
តារាចម្រៀង តាក់ ប្រចាំផលិតកម្ម RS ជាអាយដលនៅក្នុងក្រុមចម្រៀងនិង តន្ដ្រី Boy’s cut បានបាត់មុខពីពិភពសិល្បៈនាឆ្នាំ ១៩៩៦ ដោយសារតែរូបលោកត្រូវបានចាប់ខ្លួន ព្រោះលោកជាអ្នកលេង នឹង ចែកចាយថ្នាំញៀនបន្ដ រហូតដល់ថ្នាក់មានរូបភាពកាត់តរូបលោក បណ្ដេញចេញពីរង្វង់សិល្ប ។
នាយ Mous តារាចម្រៀងនៅផលិតកម្ម GMM Grammy ជាតារាសម្ដែងមួយរូបផងដែរ ដែលប្រជាជនកម្ពុជា ស្គាល់លោកច្បាស់ នៅក្នុងរឿង ស្រមោចក្រហម ក្នុងនោះតារាចម្រៀងរូបនេះ បានធ្លាប់ប្រជាប្រិយភាពខ្លាំងនៅក្នុងឆ្នាំ ១៩៩៧ ដោយសាររូបលោកត្រូវបានត្រូវលើកកុងត្រាភ្លាមៗ ព្រោះមានព័ត៌មានថា លោកជាអ្នកលេងថ្នាំញៀន ។
តារាចម្រៀង Sek Loso ជាតារាចម្រៀង Rock និយមលេងស្ដាយបែបបរទេស ហើយជាដៃគូរចម្រៀងរបស់ នាយ Bird Thongchai ដែលធ្លាប់ចេញអាល់ប៊ុម ចម្រៀងរួមគ្នាមួយអាប៊ុម មានចំណងជើងថា ” អ៊ុមប្រាម៉ាភូត ” អាល់ប៊ុមចម្រៀង របស់លោកល្បីរហូតមកដល់ប្រទេសកម្ពុជា យើងផងដែរ ។ ម៉្យាងវិញទៀត តារាចម្រៀង Sek Loso ត្រូវបានអ្នកសារព័ត៌មាន និង ហ្វេនៗគាំទ្រដាក់រហ័សនាមថា បិតាថ្នាំ ហើយបច្ចុប្បន្ននេះ តារារូបនេះមិនទាន់មានការលើកលែងទោស ឲ្យនៅក្រៅពន្ធនាគានៅឡើយទេ ៕
ប្រភព ៖ thairath
មតិយោបល់