ព័ត៌មានបច្ចេកវិទ្យា

Apple ត្រៀមលក្ខណៈក្នុងការបញ្ចេញ iOS 10.2 ជាសាធារណៈ មុនចុងខែនេះហើយ!

ក្រុមហ៊ុន Apple បានបញ្ចេញកំណែទម្រង់ iOS 10.2 Beta 7 (ជំនាន់សាកល្បងទី៧) ហើយក៏ជាពេលដែលត្រៀមនឹងចេញ iOS 10.2 ជាសាធារណ: ក្នុងពេលឆាប់ៗនេះហើយ។
កំណែ iOS 10.2 Beta 7 នេះបញ្ចេញដោយផ្ទាល់ពីក្រុមហ៊ុន ដែលដាក់ឲ្យប្រើប្រាស់សម្រាប់ អ្នកអភិវឌ្ឍន៍ iOS ធ្វើតេស្តសាកប្រើមុនសិន ទើបអាចចេញជាសារធារណ:បាន។ Apple បានបញ្ចេញ iOS 10.2 ជំនាន់សាកល្បងដំបូងគេបង្អស់ កាលពីចុងខែតុលា ដែលវាទំនងជាមានន័យថា ការបញ្ចេញ iOS 10.2 ជាសាធារណ: ប្រហែលនឹងចេញមុនចុងឆ្នាំ២០១៦នេះហើយ។

ការទាញយកប្រព័ន្ធប្រតិបត្តិការ iOS ថ្មីចុងក្រោយនេះ អាចធ្វើបាននៅលើទូរស័ព្ទដៃតាមរយ: OTA មានន័យថា យើងអាចទាញយក iOS ថ្មីដោយប្រើ Wi-Fi រួចដំឡើងលើទូរស័ព្ទដោយផ្ទាល់ជាការស្រេច។

ដូចនេះអ្នកដែលមានគំនិតចង់ដំឡើងជំនាន់ប្រតិបត្តិការ សូមត្រៀមខ្លួនទុកជាមុន ដោយធ្វើការរក្សារទិនន្ន័យទុកក្នុងកុំព្យូទ័រ ឬនៅលើបណ្តាញអ៊ិនធឺណិតផ្សេងៗ មុនធ្វើការដំឡើង iOS ជំនាន់ថ្មី ដែលត្រៀមនឹងចេញនេះ៕

មតិយោបល់