កំពង់ឆ្នាំងៈ តាមសេចក្តីរាយការណ៍ឲ្យដឹងនៅមុននេះបន្តិចថា គិតមកត្រឹមម៉ោងជាង១១ព្រឹកថ្ងៃទី៨ ធ្នូ នេះ ប្រជាពលរដ្ឋចំនួន១១នាក់ហើយ បានបាត់បង់ជីវិត ក្នុងនោះមានស្រីម្នាក់ ក្រៅពីនោះប្រជាពលរដ្ឋ១២នាក់ផ្សេងទៀតកំពុងសង្គ្រោះបន្ទាន់ ក្នុងចំណោមនោះមាន៣នាក់ សភាពធ្ងន់។
តាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ការបាត់បង់ជីវិត និងអ្នកដែលត្រូវសង្គ្រោះនេះ គឺដោយសារតែពួកគេបានទៅចូលរួមនៅក្នុងពិធីបុណ្យសពមួយក្នុងភូមិក្ដុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣ ទី៤ ធ្នូ ២០១៦ ពេលនោះ ពួកគេក៏បានទទួលទានស្រាស បន្ទាប់មកពួកគាត់ក៏បានពុលជាបន្តបន្ទាប់ រហូតដល់មានមនុស្សស្លាប់ជាច្រើននាក់។
គួររំលឹកថា នេះមិនមែនជាលើកទីមួយទេ ដែលករណីពុលស្រាសបានកើតឡើង ប៉ុន្តែការត្រួតពិនិត្យដោយមន្រ្តីជំនាញ ហាក់មានភាពកម្សោយ ដែលជាដើមចម ធ្វើឲ្យពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ហើយអាជ្ញាធរគួរតែមានវិធានការក្ដៅ៕
https://youtu.be/7LGnfU0J97s
មតិយោបល់