ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រាប សុវត្ថិ ច្រៀងខុសគោលការណ៍ខ្លួន​

បើទោះបីជា​ច្រានចោលដំណឹង​ភាគហ៊ុន​ជាមួយភោជនីយដ្ឋាន អ៊ីតាលី Raqia Republic ប៉ុន្តែ​តារាចម្រៀ​ងព្រាប សុវត្ថិ បានច្រៀង​ខុស​នូវគោលការណ៍របស់ខ្លួន តែក្នុងន័យបង្កឲ្យទស្សនិកជន​ចូលទៅកាន់ភោជនីយដ្ឋាន និង​ហាងកម្សាន្តខាងលើ សប្បាយរីករាយ ។​

កាលពីរាត្រីថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ កំពូលតារាចម្រៀងព្រាប សុវត្ថិ បានបង្ហាញវត្តមាន​ជាថ្មីម្តង​ទៀត ក្នុងហាង​អ៊ីតាលី ខាងលើ ដែលបន្ត​ឲ្យអ្នកគាំទ្រ​ពុះកញ្ជ្រោល ខណៈដែលកំពុង​ស្តាប់តន្ត្រីយ៉ាងសប្បាយរីករាយ ជាមួយនឹងក្រុម ឌីជេ មកពីកាណាដា និង​ក្រុមតន្ត្រីហ្វីលីពីន ដែលមានជាប្រចាំក្នុងភោជនីយដ្ឋាន និង ហាង​ខាងលើ​។​

បង្ហាញខ្លួនពីរដង ក្នុងហាងខាងលើ កំពូលតារាចម្រៀង​ក្នុងចិត្តយុវវ័យ លោក ព្រាប សុវត្ថិ តែងតែលើកយកបទ​ចម្រៀងចាស់ៗមកច្រៀង​ ក្នុងនោះមានបទ បទថ្នម …! បទ «ខ្លុយស្នេហ៍ត្នោតទេរ» បទ «អក្ខរា» ជាដើម ។​ លោក ព្រាប សុវត្ថិ បានប្រាប់ដល់អ្នកយកព័ត៌មាន Post News ថា ការ​លើកយកបទចាស់មកច្រៀងនេះ មិនមែនមានន័យថា រំឭកដល់លោក ជុំ ប៊ុនធឿន ឬកវីផ្សេង​ទេ ប៉ុន្តែដោយសារតែ​បទមានច្រើន ចឹងច្រៀងចុះច្រៀងឡើង វិលជុំ ដល់បទចាស់។​
លោក ព្រាប សុវត្ថិ បានបន្តថា លោកគ្មានភាគហ៊ុន ក្នុងហាង​ខាងលើនេះទេ ប៉ុន្តែលោកចូលមកក្នុងនាម​ជា​ភ្ញៀវ និង ជា​អ្នកដែលត្រូវបានគេ​ហៅមកច្រៀងតែប៉ុណ្ណោះ ។​

ជា​ទម្លាប់របស់ លោក ព្រាប សុវត្ថិ រាល់ការប្រគំតន្ត្រីលោកច្រៀងតែ ៣បទតែប៉ុណ្ណោះ ដោយទទួលបានថវិកា ៣០០០ ដុល្លារ​សម្រាប់តម្លៃខ្លួនលោកមួយលើកៗ ។ ប៉ុន្តែ​អ្វីដែលសំខាន់នោះ វត្តមានរបស់លោក​ក្នុងហាង​ខាងលើ លោក ព្រាប សុវត្ថិ បានច្រៀង​លើសពី ៣ បទ​ទៅទៀត ។​

បុគ្គលិក ក្នុងហាងខាងលើ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា តាមពិត លោក ព្រាប សុវត្ថិ និង ម្ចាស់ហាង​អ៊ីតាលី Raqia Republic បានចរចារគ្នា ដោយលោកត្រូវច្រៀងតែ ៦បទ នឹង​ទទួលបាន ៣ពាន់ដុល្លារ​អាម៉េរិក ។​ ប្រភពនេះបន្តថា ពេលខ្លះ លោក​ព្រាប សុវត្ថិ ច្រៀងដល់ទៅ ​១០បទ អ៊ីនោះ ទៅតាម​អារម្មណ៍ របស់លោក ក៏ព្រោះតែលោកមានអារម្មណ៍ ដើម្បី​បង្កភាពសប្បាយរីករាយដល់ ភ្ញៀវដែលចូលមកកម្សាន្ត ៕​

https://www.youtube.com/watch?v=SQu1UEaO79o

https://www.youtube.com/watch?v=XxIeJ0H-AVI


មតិយោបល់