ពាក្យថា «អាណិត ស្រឡាញ់ និងចង់ជួយ» ត្រូវបានតារាចម្រៀង សាន ផានិត លើកឡើង ក្រោយក្មេងខ្មែរមួយរូប ដែលត្រូវបានបុរសខ្ទើយវៀតណាមធ្វើបាបយកតំបងឆក់ផ្អើលពេញផ្ទៃប្រទេស ហើយតារាចម្រៀងខាងលើ កំពុងប្រកូកប្រកាស ស្វែងរកថវិកា ដើម្បីជួយដល់ក្មេងជាជនរងគ្រោះផងដែរ។
មូលនិធិ «សាន ផានិត ដើម្បីសហគមន៍ក្រីក្រ » បានប្រាប់ដល់ Post News នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឲ្យដឹងថា លោកកំពុងប្រកូកប្រកាសស្វែងរកថវិកា ជូនដល់កុមារា ជាជនរងគ្រោះ ក្រោយពីជនអគតិ និងត្រូវជាជនល្មើសឈ្មោះ ង្វៀន ថាញ់យ៉ុង អាយុ ៣៤ឆ្នាំ ដែលបានយកប្រដាប់ឆក់រាងកាយនិងប្រដាប់ភេទកុមារកម្ពុជានៅមណ្ឌលគីរីកន្លង ។
តារាចម្រៀង និងម្ចាស់មូលនិធិខាងលើ បានបន្តថា មូលហេតុដែលលោកត្រូវជួយដល់កុមារាខាងលើ គឺដោយសារតែ អាណិត អនោចអធម អាណិតស្រឡាញ់ ចង់ជួយ ទើបលោកប្រកាសជួយតែម្តង ទៅ ។ លោកបានបន្ថែមទៀតថា កន្លងមក លោកបានជួយដល់ក្មេងដែលដុះពកត្រង់ពង់រួចរាល់ហើយ នៅមណ្ឌលគិរី និង តារាចម្រៀង សំ ប៉ូលីដា និងសង្ឈឹមថា អាចជួយដល់ក្មេងជាជនរងគ្រោះមួយនេះផងដែរ ហើយ សង្ឈឹមថា សប្បុរសជន អាចនឹងជួយដល់ក្មេងរូបនេះដូចគ្នា ដោយអាចទំនាក់ទំនងតាមលេខ ទូរស័ព្ទ 096 5003456 ៕
មតិយោបល់