ភ្លាមៗបន្ទាប់ពីមានផេកមួយយករូបក្មេងស្រីម្នាក់សម្លាប់ខ្លួនហើយបានបង្ហោះថា លោកណូយ វ៉ាន់ណេត ទទួលមរណភាព ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យថៃ នៅសុរិន្ទ តារាចម្រៀងរូបនេះ បានធ្វើការបដិសេធភ្លាមៗ នៅព្រឹកថ្ងៃ១២ ខែកញ្ញា នេះ។ លោកបានបង្ហោះថា លោកមិនបានទទួលមរណភាព ដូចអ្វីដែលបានបង្ខូចឈ្មោះនោះទេ។ ផ្ទុយទៅវិញ លោកក៏ប្រកាសនឹងវិលត្រឡប់ពីមន្ទីរពេទ្យសុរិន្ទវិញនៅថ្ងៃនេះផង។
លោក បានចាត់ទុកដំណឹងដែលបានបង្ហោះក្នុងពេលលោកស្ថិតក្នុងការសម្រាកព្យាបាលថាជាដំណឹងដ៏គ្រោធគ្រាត និងជាការប្រមាថអាយុជីវិតរបស់លោកយ៉ាងធ្ងន់ធ្ងរ ក្នុងពេលដែលលោកមិនមានអ្វីកើតឡើងទាល់តែសោះ។
តាមគណនេយ្យហ្វេសប៊ុកលោក ណយ វ៉ាន់ណេត បានសសេរថា ជីវិត្តខ្ញុំពិតរស់សារជាថ្មីទឹកដោះម្តាយថ្លៃម៉ាមីរក្សារ មិនមែនដូចពាក្យមនុស្សដែលមុសារប្រមាថសង្ខារមិនខ្លាចបុណ្យបាប ខ្ញុំបានចេញពីសុរិន្ទព្រឹកនេះ(ថ្ងៃ១២ ខែកញ្ញា)។
គួរបញ្ជាក់ថា តារាចំរៀង លោក ណយ វណ្ណេត បានចេញដំណើរទៅ ព្យាបាលរបួសនៅមន្ទីរពេទ្យនៃខេត្ត សុរិន្ទ ប្រទេសថៃ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន គឺភ្លាមៗបន្ទាប់ពីលោករងគ្រោះថ្នាក់ចរាចរណ៍កាល់ពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៤។ មកទល់ពេលនេះមានការបញ្ជាក់ថា អាការៈឈឺក្បាលរបស់លោក មានសភាពធូរស្រាលហើយ៕
មតិយោបល់