ព័ត៌មានអន្តរជាតិ

ករណីរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រ វាយប្រហារនៅចិន

ចិនៈ មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា គ្រោះរញ្ជួយដីមួយ កម្រិត ៦,៤ រ៉ិចទ័រ បានធ្វើឲ្យកក្រើកនៅទីក្រុង Changji ក្នុងតំបន់ស្វយ័ត Xinjiang Uygur ប្រទេសចិន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ១ និង ១៥ នាទីថ្ងៃ (ម៉ោងក្រុងប៉េកាំង) ហើយវាមានអានុភាពញ័រជម្រៅ ៦ គីទ្បូម៉ែទ្រ មកទល់ពេលនេះ មិនមានរបាយការណ៍ អ្នកស្លាប់ ឬរងរបួស និងខូចខាតនោះទេ៕

មតិយោបល់