ព័ត៌មានសិល្បៈ និងកម្សាន្ត

បុត្រីអតីតស្ដេចថៃ អំពាវនាវឲ្យប្រជាពលរដ្ឋគាំទ្ររឿងទ្រង់សម្ដែង

“ថូនក្រាម៉ម” ជាបុត្រីព្រះសម្ដេច ភូមិផុន អាឌុនយ៉ាដេត ទ្រង់សពព្រះហឬទ័យចំពោះវិស័យសិល្បភាពយន្ដយ៉ាងក្រៃលែង ទ្រង់ធ្លាប់បានសម្ដែង និពន្ធ នឹង ដឹកនាំរឿងជាច្រើន ម្យ៉ាងវិញទៀត សូម្បីតែការតុបតែងកាយ ក៏ទ្រង់និយមបែប Hight Show តាមស្តាយតារាៗផងដែរ ក៏ដោយសារតែទ្រង់មានរូបឆោមស្រស់ស្អាតជាងគេនៅក្នុងចំណោមសែលោហិតទ្រង់ ទ្រង់ត្រូវបានប្រជានុរាស្ដ្រថ្វាយបរមងារថា “សាវសួយ ” មានន័យជាខេមរ:ភាសាថា ស្រីស្អាត ។

ថ្មីៗនេះ ថូនក្រាម៉ម សិរីវ័ឍនា ផាន់វ:ឌី បានសម្រេចស្នាដៃថ្មីដែលគ្រោងបញ្ចាំងនៅលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍លេខ ៣ ថៃ ប៉ុស្ដិ៍លេខ ៣៣ ដែលមានចំណងជើងថា ” ดาวหลงฟ้าภูผาสีเงิน (ដាវលុងហ្វាភូផាស៊ីងឺន ) ប្រែជាខេមរ:ភាសា(ផ្កាយធ្លាក់លើមេឃពណ៌ទឹកប្រាក់) ទ្រង់បានបង្ហោះសារអំពាវនាវឲ្យប្រជាជនថៃ គ្រប់រូបជួយផ្ដល់កម្លាំងចិត្ត នឹងគាំទ្ររឿងថ្មីមួយនេះ តាមរយ:បណ្ដាញសង្គម អ៊ីនស្ដារក្រាម ៕


ប្រភព៖ Instargram

មតិយោបល់