មានសេចក្តីរាយការណ៍ំមួយថា Samsung Galaxy S6 បានឆាបឆេះឡើង បន្ទាប់ពីវាផ្ទុះឡើងនៅលើយន្តហោះ ជើងហោះហើរ CI027 នៅប្រទេសចិន ចេញដំណើរពីទីក្រុង Palau ឆ្ពោះទៅទីក្រុង Taoyuan។ ម្ចាស់ទូរស័ព្ទ Galaxy S6 បានរងរបួស រលាកដៃបន្តិចបន្តួច។ ក្រុមនាវិកលើយន្តហោះ បានប្រញាប់ប្រញាល់ពន្ធត់ការឆាបឆេះនេះដោយប្រើប្រាស់ឧបករណ៍ពន្លត់អគ្គីភ័យ ហើយឧបករណ៍ដែលទាក់ទងនឹងការឆាបឆេះនេះ ត្រូវបានក្រុមនាវិកយកទៅរក្សាទុកក្នុងធុងទឹកកក។
រូបភាពខាងក្រោមត្រូវបានថតដោយអ្នករួមដំណើរ ខណៈពេលដែលឧប្បត្តិវហេតុកើតឡើងនៅលើយន្តហោះ។ របាយការណ៍បានបញ្ជាក់ថា ពុំមានអ្នកដំណើរណារងរបួសដោយការផ្ទុះឆេះទូរស័ព្ទ Galaxy S6 នេះឡើយ ដែលមានន័យថាការឆាបឆេះត្រូវបានពន្លត់ទាន់ពេលវេលា។
ក្រុមហ៊ុនអាកាសចរណ៍ចិន បានទទួលស្គាល់នូវឧប្បត្តិវហេតុនេះ ហើយថាខ្លួននឹងសហការជាមួយអាជ្ញាធរដើម្បីបើកការស៊ើបអង្កេតលើករណីនេះ៕
ប្រភពព័ត៌មាន៖ phonearena
មតិយោបល់