ព័ត៌មានបច្ចេកវិទ្យា

ដំណឹងល្អ! Microsoft ចេញវ៉ែនតា VR ថ្មី អាចដំណើរការបានជាមួយកុំព្យូទ័រត្រឹមកម្រិតមធ្យម


ក្រុមហ៊ុន Microsoft បានប្រកាសជាផ្លូវការថា កុំព្យូទ័រទំនើបៗកម្រិតមធ្យម គួរតែអាចដំណើរការបានជាមួយវ៉ែនតា VR (Virtual Reality) ប្រើប្រព័ន្ធ Windows 10 រាប់បញ្ចូលទាំងកុំព្យូទ័រយួរដៃបំពាក់បន្ទះ GPU របស់ក្រុមហ៊ុន Intel ផងដែរ។
សេចក្តីប្រកាសនេះ គឺចេញពីនាយកប្រតិបត្តិរងក្រុមហ៊ុន Microsoft លោក Terry Myerson ដែលបានថ្លែងក្នុងព្រឹតិ្តការណ៍ WinHEC 2016 នាទីក្រុង Shenzhen ប្រទេសចិន កាលពីថ្ងៃព្រហស្បត្តិ៍។ យោងតាមគេហទំព័រ Thurrott សមត្ថភាពកុំព្យូទ័រដែលអាចដំណើរការជាមួយវ៉ែនតា VR ថ្មីរបស់ Microsoft មានដូចជា៖

•CPU: 6th or 7th generation Intel Core i5 mobile dual-core CPU with Hyperthreading or equivalent
•GPU: Integrated Intel HD Graphics 620 (GT2) or equivalent; GPU must be DirectX 12-capable
•RAM: 8GB with dual channel
•HDMI: HDMI 1.4 with 2880x1440px @ 60Hz or HDMI 2.0 or DisplayPort 1.3 with 2880x1440px @ 90Hz
•HDD: 100+ GB SSD (preferred) or HDD
•USB: USB 3.0 Type-A or USB 3.1 Type-C port with DisplayPort Alternate Mode
•Bluetooth: Bluetooth 4.0 for accessories


វាមើលទៅគួរឲ្យទាក់ទាញណាស់ ដែលវ៉ែនតា VR របស់ក្រុមហ៊ុនយក្សអាមេរិក ទាមទារសមត្ថភាពកុំព្យូទ័រកម្រិតមធ្យមនោះ ខណៈដែលផលិតផលរបស់ក្រុមហ៊ុនដៃគូប្រកួតប្រជែងដូចជា HTC Vive និង Oculus Rift ទាមទារសមត្ថភាពកុំព្យូទ័រខ្ពស់ជាងនេះឆ្ងាយណាស់ ដើម្បីអាចដំណើរការបានជាមួយផលិតផលរបស់ពួកគេ។
វ៉ែនតា VR ដំបូងគេរបស់ Microsoft នេះ គឺត្រូវបានសហការបង្កើតឡើងរួមគ្នាជាមួយក្រុមហ៊ុន Acer, Asus, Dell, HP, Lenovo និងក្រុមហ៊ុនចិន 3Glasses ហើយវានឹងអាចទៅដល់ដៃក្រុមអ្នកអភិវឌ្ឍន៍ក្នុងខែកុម្ភៈ ខាងមុខនេះហើយ។ ម្យ៉ាងវិញទៀត បើតាមសម្តីចេញពីក្រុមហ៊ុន Microsoft ផ្ទាល់ វានឹងចេញលក់ក្នុងតម្លៃទាបត្រឹម ២៩៩ ដុល្លារ ប៉ុណ្ណោះ៕

មតិយោបល់