ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកជំនាញបង្កើតឧបករបណ៍បញ្ជាTVសម្រាប់ឆ្កែជាលើកដំបូងបង្អស់

ចក្រភពអង់គ្លេសៈ ម្ចាស់ឆ្កែដែលមានអារម្មណ៍ថាខុសព្រោះទុក្ខឆ្កែនៅ​ផ្ទះតែឯងក្នុងរយៈពេល​យូរនោះ ក្នុងពេលឆាប់ៗខាងមុននេះនឹងមានភាពប្រសើរឡើងវិញ យ៉ាងហើយណាស់ធ្វើឲ្យសត្វឆ្កែមិនធុញដែរ គឺវានឹងរវុលក្នុងការប្តូប៉ុស្តិ៍ទូរទស្សន៍ និងរីករាយនឹងកម្មវិធីផ្សេងៗតាមចិត្តចង់ តាមរយៈឧបករណ៍បញ្ជាទូរទស្សន៍ពីចម្ងាយសម្រាប់សត្វឆ្កែ។

ឧបករបណ៍បញ្ជាTV សមស្របសម្រាប់សត្វចិញ្ចឹម​ ជាទីស្រលាញ់របស់ពួកគេ ចាប់តាំងពីមាកការស្រាវជ្រាវ​ទាក់ទងនឹងការមើលទូរទស្សន៍របស់ឆ្កែ។​ នៅក្នុងសិក្សាមួយនោះបានបង្ហាញថា ជាមធ្យមឆ្កែជាច្រើន​បានមើលទូរទស្សន៍ ៩ម៉ោង ក្នុង១សប្តាហ៍ ហើយបច្ចេកវិទ្យាតើតួរយ៉ាងសំខាន់នៅក្នុង​ជីវិតរបស់​សត្វចិញ្ចឹមទាំងនោះ។

ដូច្នេះ ក្រុមហ៊ុនចំណីសត្វ Wagg មានទីតាំងនៅក្នុងចក្រភពអង់គ្លេស បានធ្វើការស្ទាបស្ទង់​ចំនួនម្ចាស់ឆ្កែ​ហើយរកឃើញថា ការឆ្លើយតប៩០ភាគរយ បាននិយាយថា ឆ្កែរបស់ពួកគេជាទូទៅមើលទូរទស្សន៍​ជាមួយម្ចាស់វា។ ដើម្បីញ៉ាំងដល់ការរកឃើញមួយនេះ ក្រុមហ៊ុន បានបង្កើតក្រុមអ្នកជំនាញ​ក្នុងការរចនាបង្កើតអន្តរកម្មកុំព្យូទ័រសម្រាប់សត្វ នៅសាកលវិទ្យាល័យ University of Central Lancashire ដើម្បីបង្កើតឧបករណ៍បញ្ជាទូរទស្សន៍សម្រាប់សត្វឆ្កែដំបូងបង្អស់នេះ៕

មតិយោបល់