ការបំផ្ទុះគ្រាប់បែកក្នុងរថយន្ដមួយនៅក្រៅកីឡដ្ឋានរបស់ក្លឹប Besiktas បានសម្លាប់មនុស្ស២៩នាក់ និងមានអ្នករបួសជាច្រើននាក់ទៀត។
ហេតុការណ៍អាក្រក់មួយនេះកើតឡើងត្រឹមតែ២ម៉ោងប៉ុណ្ណោះនៅក្រៅកីឡដ្ឋានរបស់ Besiktas ពោលគឺក្រោយពីក្លឹបមួយនេះប្រកួតចប់ជាមួយក្រុម Bursaspor កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅ។ ខណៈដែលរូបភាពនិងវីដេអូខ្លីៗនៃកន្លែងបំផ្ទុះនេះ ត្រូវបានគេមើលឃើញហើយជឿជាក់ថាក្រុមភេវរកម្មនេះ មានគោលបំណងចង់បំផ្ទុះសម្លាប់ប៉ូលិសក្នុងកន្លែងនេះតែម្ដង។
លោក Suleyman Soylu រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ទួរគីបានចេញមុខមកបញ្ជាក់ថានេះជារឿងអាក្រក់មួយដែលបានកើតឡើងក្នុងប្រទេសទូរគី ហើយវាក៏មិនមែនតែមួយកន្លែងនេះទេ ដោយគ្រាប់បែកទី២ក៏ត្រូវគេរកឃើញនៅ Macka Park ផងដែរ៕
https://www.youtube.com/watch?v=rm2iReWHDXk
ប្រភព៖ BBC
មតិយោបល់