បរទេសៈ ស្ត្រេស អាចធ្វើឲ្យយើងមានបញ្ហាសុខភាពដូចជា សម្ពាធឈាមឡើងខ្ពស់ ជំងឺបេះដូង ភាពធាត់ និងជំងឺទឹកនោមផ្អែមជាដើម។ ប៉ុន្តែអ្នកជំនាញបានរកឃើញចំណុចពិសេសមួយចំនួននៅលើរាងកាយរបស់យើង ពេលដែលយកដៃចុចហើយបញ្ហាស្ត្រេសនឹងធូរស្រាលវិញភ្លាម។
១. ក្បាល
ប្រើម្រាមដៃសង្កត់ទៅលើក្បាលផ្នែកខាងក្រោយឲ្យបានមួយស្របក់ (ដូចរូប)។ បន្ទាប់មកប្រើមេដៃម៉ាស្សាថ្នមៗរយៈពេល ២០វិនាទី។
២. ស្លឹកត្រចៀក
អ្នកអាចប្រើប្រាស់ម្រាមដៃ ឬប៊ិចធ្វើការម៉ាស្សាទៅមកជុំវិញស្លឹកត្រចៀក និងដកដង្ហើមឲ្យបានជ្រៅៗ ដើម្បីជួយកាត់បន្ថយបញ្ហាស្ត្រេស ។
៣. ទ្រូង
យកម្រាមដៃចំនួនបីម៉ាស្សាចំកណ្តោលដើមទ្រូង វាពិតជាមានប្រសិទ្ធភាពជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ និងកាត់បន្ថយបញ្ហាស្ត្រេសបាន។
៤. ពោះ
ប្រើម្រាមចង្អុល ចុចត្រង់ផ្នែកខាងលើនៃពោះ(ដូចរូប) វានឹងជួយឲ្យចលនាឈាមនឹងរត់បានល្អ ហើយដំណើរការដង្ហើមក៏បានស្រួលដែរ។
៥. កែងដៃ
ការចុចកែងដៃ ពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការកាត់បន្ថយអារម្មណ៍ស្ត្រេស និងតឹងណែនក្នុងទ្រូង។
៦. បាតដៃ
បាតដៃជាប្រជុំនៃសរសៃប្រសាទជាច្រើន ហើយក៏មានជាប់ទាក់ទងជាមួយ បេះដូង ថ្លើម និងលំពែងផងដែរ។ ប៉ុន្តែប្រសិនបើអ្នកចុចចំកណ្តោលបាតដៃភាពតានតឹងនឹងបាត់ទៅវិញភ្លាមៗ។
៧.កំភួនជើង
ប្រើមេដៃសង្កត់លើកំភួនជើង វានឹងជួយរក្សាលំហូរនៃថាមពល កាត់បន្ថយភាពអស់កម្លាំង និងជួយបង្កើនការប្រមូលផ្តុំអារម្មណ៍មកវិញ។ ចុចត្រង់នេះចំនួន ១នាទី បន្ទាប់មកទើបប្តូរទៅកន្លែងផ្សេងទៀត។
៨. ជើង
ប្រើមេដៃចុចគែមនៃបាតជើង ដើម្បីជួយរក្សាតុល្យភាពរវាងលំហូរថាមពលនៃរាងកាយ និងកាត់បន្ថយបញ្ហាស្ត្រេស។ លើសពីនេះទៅទៀត វាអាចជួយកាត់បន្ថយការឈឺកជើងផងដែរ៕
មតិយោបល់