ថ្មីៗនេះដែរ ស៊ុន ស្រីពេជ្រ បានបង្ហាញសារដ៏ឈឺចាប់ទៅកាន់សាធារណៈជន ឲ្យដឹងឲ្យឭពី ការបែកបាក់ជាមួយគូរដណ្តឹង ដែលស្តាប់ហើយ អាណិតនាងទ្វេរដង។
ស៊ុន ស្រីពេជ្រ បានឲ្យដឹងថា «ពិត100% មានហេតុទើបមានផល មានភ្លើងទើបមានផ្សែង មិនមែននៅសុខៗក៏បែកគ្នានោះទេ អរគុណណាស់ទេវតា ដែលមិនបំផ្លាញអនាគតខ្ញុំ អរគុណដែលឲ្យ ខ្ញុំដឹងរឿងទាន់ពេល អាណិតតែពុកទេតែបើពុកដឹង ពុកនឹងអោបកូនស្រីយ៉ាងណែន ហើយនិយាយប្រាប់កូនស្រីថា មិនអីទេកូនអ្វីៗនឹងប្រសើរឡើង តែនេះពុកនិយាយមិនកើតទេ តើពុកនឹងឈឺចាប់ណែនក្នុងទ្រូងយ៉ាងណា ទៅមនុស្សដែលពុកស្រលាញ់បំផុត តែឲ្យពុកឈឺចាប់បំផុត តែកូនឈឺណាស់ពុកកូននឹងត្រូវទៅណាមកណា ត្រូវប្រឈមមុខហត់ នឹងឆ្លើយសំនួរគេគ្រប់គ្នាពីរឿងនេះ»។
តារាស្រីស្រគត់ស្រគំរបស់ ហង្សមាសរូបនេះបានបន្តថា «សូមបងប្អូនកុំទំលាក់កំហុស ទៅលើអ្នកសិល្បៈ ទាំងមិនបានដឹងរឿងច្បាស់ អ្នកសិល្បៈក៏ចង់មានគ្រួសារមួយ និងមួយ ប្រកបដោយសុភមង្គល ដូចគេឯងគ្រប់គ្នាដែរ ខ្ញុំមិនស្អប់អ្នកណាម្នាក់ទេ ព្រោះមិនមែនគូរ ចុងក្រោយសូមអរគុណបងប្អូនទាំងអស់ ដែលនៅតែគាំទ្រ និងលើកទឹកចិត្តនាងខ្ញុំ សូមជួបតែក្តីសុខ តែសូមអ្នកឯងប្រយត្ន័ផង ព្រោះអ្នកសាងអីទទួលផលនោះ ដូចគ្នាកម្មមានពិត មិនចាំជាតិក្រោយទេ» ។
បញ្ជាក់ផងដែរថា កាលពីខែនេះឆ្នាំកញ្ញា ស៊ុន ស្រីពេជ្រ បានសម្រេចចិត្តភ្ជាប់ពាក្យស្ងាត់ៗ ជាមួយមន្ត្រីក្រសួងសេដ្ឋកិច្ចម្នាក់៕ ហើយការបែកបាក់នេះ នៅមិនដឹងមូលហេតុមកពីអ្វីឲ្យប្រាកដ៕
មតិយោបល់