ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ពីបទទទួលផលចោរកម្ម

ភ្នំពេញៈ នៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦៥៤ “ហ” ដ.ច.ន ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ចេញដោយលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញពីបទទទួលផលចោរកម្ម ប្រព្រឹត្តនៅចំណុចផ្ទះលក់ទូរសព្ទលេខ៧៧ ផ្លូវ៣៦៧ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

បច្ចុប្បន្ន ជនល្មើសឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់