ព័ត៌មានសិល្បៈ និងកម្សាន្ត

គំនិតច្នៃប្រឌិត កែផ្លូវរថភ្លើងដែលបោះបង់ទៅជាកន្លែងទេសចរណ៍

ប្រទេសចិន មានបរិវេណផ្លូវរថភ្លើងជាច្រើន ដែលបានបោះបង់ ព្រោះវាមានសភាពទ្រុតទ្រោម ហើយម្យ៉ាងទៀត ផ្លូវរថភ្លើងមួយចំនួនទៀត មិនត្រូវបានប្រើ ក្នុងចំណោមនោះ មានបរិវេណផ្លូវរថភ្លើងនៅទីក្រុង ក្វាងតុង ដែលជាកន្លែងដំបូងបង្អស់ ដែលចិនបានកែច្នៃ ពីតំបន់បោះបង់ចោលទៅជាតំបន់ទេសចរណ៍ ដ៏គួរឲ្យប្រាថ្នាចង់ទៅកំសាន្ដ នារដូវស្លឹកឈើជ្រុះ​ ។

ការកែឆ្នៃលើផ្លូវរថភ្លើង ដោយការលាបបន្ថែមពណ៌ស្រស់ស្អាតចំរុះពណ៌ ដូចជាផ្ទាំងឥន្ទធនូ នឹងការរៀបចំបន្ថែមនៅសួនកំសាន្ដ រួមទាំងដើមឈើធំៗ ដែលមានផ្កាឆ្លាស់ពណ៌គ្នាអមសងខាងក្រវ៉ាត់ខ្សែផ្លូវរថភ្លើង វាពិតជាទីចាប់អារម្មណ៍របស់ភ្ញៀវជាតិ និងអន្ដរជាតិផងដែរ ។

សូមជម្រាបបន្ថែមថា នឹងមានផ្លូវរថភ្លើងចាស់ៗជាច្រើនទៀត ដែលនឹងក្លាយជាតំបន់ទេសចរណ៍សំខាន់ បើទោះបីជាបច្ចុប្បន្នគេមិនប្រើវាទៀតក្ដី តែជនជាតិចិននៅតែគាំទ្ររដ្ឋាភិបាល ក្នុងការកែច្នៃប្រឌិតបែបនេះ ៕


ប្រភព៖ tvpool

មតិយោបល់