Lexus LX 570 ស៊េរីឆ្នាំ ២០១៧ គឺជារថយន្តប្រភេទទេសចរណ៍ធុនធំបំផុតរបស់ក្រុមហ៊ុន Toyota ដែលត្រូវបានរចនាឡើងប្រកបដោយអានុភាព និងប្រណិតភាពដ៏អស្ចារ្យ ព្រមជាមួយការបំពាក់បច្ចេកវិជ្ជាទំនើបឈានមុខរបស់ក្រុមហ៊ុន។ តួរថយន្តខាងក្រៅ រឹងមាំ ខ្លាំង អាចបើកបរឡើង/ចុះទីទួល ឬផ្លូវក្រហេងក្រហូងបានដោយរលូន ជាមួយការបំពាក់ម៉ាស៊ីន V8 ចំណុះ ៥,៧ លីត្រ ដែលផ្តល់ថាមពលវិលកង់ទាំងបួនគ្រប់ពេល។ រថយន្ត Lexus LX ដ៏ថ្មីស្រឡាងនេះ ប្រើប្រាស់នូវម៉ាស៊ីន Hybrid ដែលមានកម្លាំង ៣៦៣ សេះ ហើយវានឹងប្តូរទៅប្រើប្រព័ន្ធ Hybrid ដើម្បីបន្ថយការស៊ីប្រេងដោយស្វ័យប្រវត្តិ នៅពេលរថយន្តរត់ដល់កម្រិតល្បឿន ៦ (មានកម្រិតល្បឿន ៨)។
ផ្ទៃរថយន្តខាងក្នុង ត្រូវបានរចនាយ៉ាងល្អវិចិត្រ ធំទូលាយ និងបំពាក់កៅអីស្រោបដោយស្បែកចំនួន ៨ (មុខ២, កណ្តាល ៣ និងក្រោយ ៣)។ ចំណែកលើតាប្ល៊ូ មានអេក្រង់សម្រាប់ផ្តល់ព័ត៌មានកម្សាន្តប្រភេទប៉ះបញ្ជាទំហំ ៩ អីុញ ប្រព័ន្ធសំឡេង Mark Levinson មានរន្ធបំពងសំឡេងចំនួន ១៩ ប្រព័ន្ធឥតខ្សែ ព្រមទាំងមានបំពាក់ប្រព័ន្ធបច្ចេកវិជ្ជាបើកបរ នាំផ្លូវ និងផ្តល់សុវត្ថិភាពទំនើបឈានមុខគេផងដែរ។
Lexus LX 570 ស៊េរីឆ្នាំ ២០១៧ ត្រូវបានដាក់លក់លើគេហទំព័រ lexus ចាប់ពីតម្លៃ ៨៩,៣៨០ ដុល្លារ (មិនទាន់គិតពន្ធនាំចូល)៕
ប្រភពព័ត៌មាន reviewsonnewcars
មតិយោបល់