ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ត្រីម្នាក់បានអះអាងថា បានរួមរ័ក ជាមួយតារាហុងកុង Michael Tse

តារាសម្តែងល្បីរបស់ហុងកុង លោក Michael Tse ត្រូវបានស្ត្រីម្នាក់ធ្វើការអះអាងថា បាន​រួមរ័ក ជាមួយ ដែល​ធ្វើឲ្យអ្នកលេងបណ្តាញសង្គម Weibo ភ្ញាក់ផ្អើល។​

ស្ត្រីម្នាក់ដែល​នៅចិនដីគោក បានធ្វើការអះអាងថានាងបានដេក​ឱបថើប និងលេង​ក្បាច់ក្តៅសាច់ ជាមួយនឹង​តារាសម្តែង Michael Tse ។​

ជាមួយនឹងព័ត៌មានដ៏រសើបនេះដែរ តារាសម្តែង​ដែលមានអាយុ ៤៩ឆ្នាំ រូបនេះ បានបញ្ចេញសារ ក្នុងន័យបដិសេធ នៅលើ Weibo ថា តើអ្នកចង់ល្បីល្បាញលើអ៊ីនធឺណេតឬ ? ហេតុអ្វីៗ មិនរស់នៅក្នុងជីវិត​របស់អ្នក ដោយគ្រាន់តែ​ធ្វើការ​ងារត្រឹមត្រូវទៅ ?​
លោក Michael Tse បានចាកចេញពី​ទូរទស្សន៍ TVB កាលពីឆ្នាំ​២០១៣ ដោយធ្វើដំណើរទៅកាន់ទឹកដីចិន ដើម្បីពង្រីកអាជីពរបស់ខ្លួន​ ហើយល្បីៗនេះ បានវិលមកកាន់ទឹកដីហុងកុងវិញ ជាមួយនឹងវត្តមានការប្រគំតន្ត្រី និងសម្តែងភាពយន្ត​៕

មតិយោបល់