តួកគីៈ ការស៊ើបអង្កេតថ្មីៗនេះរបស់តួកគី ពាក់ព័ន្ធនឹងការវាយប្រហារបំផ្ទុះគ្រាប់បែកពីរ សម្លាប់មនុស្ស ៣៨ នាក់ និងរងរបួស ១៥៥ នាក់ នៅជិតពហុកីឡដ្ឋានកីឡាបាល់ទាត់មួយ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងក្រុងអ៊ីស្តង់ប៊ុល បានឲ្យដឹងថា រហូតមកទល់ពេលនេះ មានមនុស្សជាច្រើន ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។
ក្រសួងមហាផ្ទៃប្រទេសតួកគី បាននិយាយថា មនុស្ស ៥៦៨ នាក់ ត្រូវបានឃុំខ្លួន បន្ទាប់ពីរកឃើញថា នៅលើគណនីរបស់ពួកគេ មានការពាក់ព័ន្ធនឹងពួកសកម្មប្រយុទ្ធឃើដ (PKK)។
ប្រតិបត្ដិការនេះ ត្រូវបានធ្វើឡើងបន្ទាប់គណបក្សពលករឃឺដ (PKK) កាលពីថ្ងៃអាទិត្យ បានអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែកពីរ នៅខាងក្រៅពហុកីឡដ្ឋានកីឡាបាល់ទាត់នៃទីក្រុងអ៊ីស្តង់ប៊ុល។
ការឃុំខ្លួននេះ បានធ្វើទ្បើងស្របគ្នាជាបន្តបន្ទាប់ ទៅនឹងការបង្ក្រាបនៅទូទាំងប្រទេស ទៅលើជនណាដែលមានទំនោរប្រឆាំងនឹងរដ្ឋាភិបាល។
គួរបញ្ជាក់ដែរថា ពួកសកម្មប្រយុទ្ធឃើដ PKK និងរដ្ឋតួកគី បានជាប់គាំងនៅក្នុងជម្លោះជាមួយគ្នា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ៕
មតិយោបល់