កំពង់ចាមៈ តាមសេចក្តីជូនដំណឹង អគ្គិសនីកំពង់ចាម នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល៣ម៉ោង នៅទូទាំងក្រុងកំពង់ចាម និងខេត្តមួយចំនួន ដែលប្រើប្រាស់ប្រភពថាមពលអគ្គិសនីពីអនុស្ថានីយកំពង់ចាម។
សេចក្ដីជូនដំណឹងរបស់អគ្គិសនីកំពង់ចាម ចុះថ្ងៃទី១៥ ខែធ្នូនេះ ឲ្យដឹងថា ករណីផ្អាកការផ្គត់ផ្គងចរន្តរយៈពេល៣ម៉ោងនេះ ដើម្បីឲ្យក្រុមហ៊ុន Diamond Power Ltd ធ្វើការផ្លាស់ប្ដូរខ្សែបណ្ដាញ 115KV ទៅបង្គោលថ្មីនៅក្នុងអនុស្ថានីយ៍កំពង់ចាម។
យ៉ាងណា សេចក្ដីជូនដំណឹងមិនបានបញ្ជាក់ពីទីតាំងច្បាស់លាស់នោះទេ ប៉ុន្តែការផ្ដាច់ភ្លើងបណ្ដោះអាសន្ននឹងធ្វើឡើងទៅតាមពេលវេលាដូចខាងក្រោម ៖
-នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង៧៖០០ព្រឹក រហូតដល់ម៉ោង១០៖០០ព្រឹក។
-នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង៧៖០០ព្រឹក រហូតដល់ម៉ោង១០៖០០ព្រឹក។
គួរបញ្ជាក់ថា អគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនឲ្យប្រើប្រាស់ឡើងវិញ ទៅតាមការជាក់ស្ដែងនៅពេលការងារបញ្ចប់៕
មតិយោបល់