តារាចម្រៀងសំនៀងស្អក លោក ហួរ ឡាវី បានជួបទុក្ខធំ កាលពីថ្ងៃទី១៤ ខែធ្នូ ម្សិលមិញនេះ ដោយបាត់បង់សាច់ញាតិតែមួយគត់របស់លោក ដែលជាឪពុកបង្កើត បានទទួលមរណៈភាព ។
លោក ហួរ ឡាវី បានឲ្យដឹងថា ខ្ញុំបាទ ភរិយា កូន ចៅ និងញាតិមិត្តទាំងអស់មានទុក្ខយ៉ាងក្រៀមក្រំដោយលោកឪពុកឈ្មោះ ហួរ លីឈាន ដែលត្រូវជាឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត បានទទួលមរណៈភាពកាលពីល្ងាចម្សិលមិញថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៦ល្ងាច ក្នុងជន្មាយុ ៨៨វស្សា។
ម្ចាស់បទ អាណែតមាសបង បានបន្តឲ្យដឹងថា ដំណឹងនេះ ចាត់ទុកជាការជូនដំណឹង និងគោរពអញ្ជើញញាតិមិត្ត បងប្អូនជិតឆ្ងាយរបស់ខ្ញុំបាទ និងសព។ ពិធីបុណ្យ នឹងប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព នៅខេត្តកំពង់ចាម។ ញាតិមិត្តទាំងអស់ អាចទូរសព្ទមកខ្ញុំបាទផ្ទាល់ ០១២ ៨៩៣ ៥៨៣ ដើម្បីសាកសួរទីតាំងលំអិត។ សូមអរគុណ៕
មតិយោបល់